ស្លាប់២របួស១០នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៧កក្កដា

17-07-2018 4:31 pm 1324
(រូបឯកសារ) គ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក ។

ស្លាប់២នាក់ របួសធ្ងន់៣នាក់ របួសស្រាល៧នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស នៅថ្ងៃទី១៧ កក្កដា ។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៤លើកនេះ បានបង្កឱ្យខូចខាតម៉ូតូ១គ្រឿង រថយន្តតូច២គ្រឿង រថយន្តធំ៣គ្រឿង និងយានផ្សេងៗ១គ្រឿង ។

គិតពីថ្ងៃទី០១ - ១៧ កក្កដា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងចំនួន១១៩លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៧៣នាក់ របួសធ្ងន់១១៨នាក់ របួសស្រាល៩៣នាក់ ៕ 

ព័ត៌មានផ្សេងទៀត