ក្នុងមួយថ្ងៃថៃបញ្ជូនពលករខ្មែរខុសច្បាប់មកកម្ពុជាប្រមាណ៥០-១០០នាក់

17-07-2018 9:42 am 1574
អាជ្ញាធរថៃចាប់បញ្ជូនពលករខ្មែរខុសច្បាប់ មកកម្ពុជានាពេលកន្លង ។

អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់មកកម្ពុជាវិញ ក្នុងមួយថ្ងៃប្រមាណ៥០ ទៅ១០០ នាក់ បើទោះបីជារដ្ឋាភិបាលថៃ រឹតបន្តឹងច្បាប់ការងារយ៉ាងណាក៏ដោយ ។ នេះបើតាមការលើកឡើងរបស់លោក សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ កក្កដា ដកស្រង់សម្តីដោយអគ្គស្នងការនគរបាលជាតិ ។

យោងតាមរបាយការណ៍ការងារប្រឆាំងការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ប្រចាំខែមិថុនា ឆ្នាំ២០១៨ ភាគីថៃបានបញ្ជូនពលករខ្មែរមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានចំនួន ១.៨៩៣នាក់ ក្នុងនោះស្រី៦១៧នាក់ និងកុមារ១៧៣នាក់ ៕

ព័ត៌មានផ្សេងទៀត