ជនជាតិចិនបាញ់ប្រហារគ្នារបួស៤នាក់នៅក្រុងព្រះសីហនុ

17-07-2018 9:24 am 2998
  ស្តាប់
អ្នកទេសចរជនជាតិចិន របួសជើង កំពុងសម្រាកព្យាបាល នៅក្រុងព្រះសីហនុ ។ រូបថតពីលោក ខៀវ កាញារិទ្ធិ ។
ស្តាប់ជាសំឡេង

អ្នកទេសចរបរទេសជនជាតិចិនចំនួន៤នាក់បានរងរបួសជើង ក្រោយមានករណីផ្ទុះអាវុធ បាញ់ប្រហារគ្នា កើតឡើងត្រង់ចំណុចភូមិ៣ សង្កាត់៣ ក្រុង,ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី១៦ កក្កដា ។នេះបើតាមព័ត៌មានបឋមពីលោក ខៀវ កាញារិទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៧ កក្កដា ។

ជនរងគ្រោះជាជនជាតិចិន កំពុងសម្រាកព្យាបាលនៅគ្លីនិកសេតេ ក្រុងព្រះសីហនុ រួមមាន ឈ្មោះ Zhang Kun ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវពីរគ្រាប់ ត្រង់ភ្លៅខាងស្តាំ, ឈ្មោះ Yang Huaihuaភេទប្រុស អាយុ៤១ឆ្នាំ ត្រូវមួយគ្រាប់ ត្រង់ជង្គង់ខាងស្តាំ និងបែកចុងម្រាមខាងស្តាំ, ឈ្មោះ Yang Jungingភេទប្រុស អាយុ២៧ឆ្នាំ ត្រូវបីគ្រាប់ត្រង់ភ្លៅឆ្វេងមួយគ្រាប់ និងកំភួនជើងឆ្វេងមួយគ្រាប់ និងភ្លៅស្តាំមួយគ្រាប់ និងឈ្មោះ Liu Wei min ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវពីរគ្រាប់ ត្រង់ភ្លៅស្តាំទាំងពីរ ។

ជនបង្កដែលគេសង្ស័យថាជាជនជាតិចិនដូចគ្នា សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយសារក្រោយបាញ់ប្រហារលើជនរងគ្រោះ ពួកគេបានជិះម៉ូតូគេចខ្លួនបាត់ ។ ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ៕ 

ព័ត៌មានផ្សេងទៀត