ក្រសួង៖ខេត្ត៤សូមរួសរាន់ប្រមូលកសិផលព្រោះនឹងប្រឈមទឹកជំនន់

16-07-2018 1:44 pm 803

ក្រសួងធនធានទឹកប្រកាសឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅប្រកបរបរកសិកម្មនៅតាមអមសងខាងផ្លូវទឹក និងតំបន់ទំនាបនានា ក្នុងខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងកំពង់ចាម ត្រូវរួសរាន់ប្រមូលកសិផលឱ្យបានទាន់ពេលវេលា ខណៈស្ថានភាពទឹកជំនន់ទន្លេមេគង្គ កំពុងកើតឡើង ។

ការប្រកាសណែនាំនេះ ធ្វើឡើងដោយសំអាងថា ក្នុងអំឡុងពេល២-៣ថ្ងៃខាងមុខ ពោលគឺអំឡុងថ្ងៃទី១៨-១៩ កក្កដាខាងមុខនេះ ទឹកទន្លេមេគង្គនៅកម្ពុជា នឹងហក់ឡើង ហើយចាប់ផ្តើមហូរចូលតាមព្រែក និងតំបន់នានា ដែលស្ថិតនៅអមសងខាងទន្លេមេគង្គលើ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ កក្កដា ៕ 

ព័ត៌មានផ្សេងទៀត