លោក​ទៀ បាញ់​ដាក់បទបញ្ជា​៤​ចំណុចឲ្យ​កងរាជអាវុធហត្ថ​នុ​អនុវត្ត​មុន និង​អំឡុង​ពេល​បោះឆ្នោត​

15-07-2018 3:17 pm 1253
  ស្តាប់
ស្តាប់ជាសំឡេង

​បទបញ្ជា​ទាំង​៤ ចំណុច ដែល​បាន​ដាក់ចេញ​នោះ​រួមមាន ទី​១ . កងរាជអាវុធហត្ថ ត្រូវ​ពង្រឹង​ការការពារ​សន្តិភាព ស្ថិរភាព​នយោបាយ និង ទី​២.  រួម​គ្នា​ធានា​ឱ្យបាន​ការបោះឆ្នោត ដែល​ដំណើរការ​ដោយ​សេរី យុត្តិធម៌ ដែល​ច្បាប់​បោះឆ្នោត​បាន​តម្រូវ​។ ចំណែក​ទី​៣. បន្ត​លើកកម្ពស់​ការថែរក្សា​សុខ​សន្តិភាព សាធារណៈ តាមរយៈ​ការពង្រឹង​វិន័យ សីលធម៌ ឱ្យ​សង្គម​កាន់តែ​មាន​ស្ថិរភាព និង​ទី​៤. កងរាជអាវុធហត្ថ ត្រូវ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​ក្រសួង​-​ស្ថាប័ន និង​ប្រទេស​ជា​មិត្ត​ធ្វើយ៉ាងណា​សំដៅ ធ្វើឱ្យ​ប្រទេស​រីកចម្រើន និង​ជីវភាព​ប្រជា​ពលរដ្ឋ​កាន់តែ​ប្រសើរ​។ 

​ការណែនាំ​និង​ការ​ដាក់​បទបញ្ជា​នេះ ធ្វើឡើង​ក្នុង​ឱកាស​លោក​ទៀ បាញ់​ចូលរួម​ក្នុង​ធិ​ពី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ ឆ្នាំ​(១៤​កក្កដា ១៩៩៣ -១៤ កក្កដា ២០១៨) របស់​កងរាជអាវុធហត្ថ នៅក្នុង​ពេល​សម្ពោធ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​ថ្មី នៅ​ភូមិ​សង្ឃ័រ ក្រុង​ស្វាយ រៀង​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨​។​

​នៅក្នុង​ឱកាស​នោះ​លោក​ទៀ បាញ់​ក៏​បាន​អបអរសាទរ​ផងដែរ ចំពោះ​សកម្មភាព របស់​កងរាជអាវុធហត្ថ ដែល​បាន​អនុវត្ត​កន្លង​មក ក្នុងការ​ការពារជាតិ​មាតុភូមិ ពង្រឹង​នូវ​ការថែរក្សា​សុខ​សន្តិភាភា​ពជូន​ដល់​ប្រជាពលរដ្ឋ​។ លោក​ក៏​បាន​ជំរុញ ដល់​កងកម្លាំង​ទាំងអស់ ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ឱ្យបាន​គ្រប់ៗ ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ដែល​ខ្លួន​ស្រឡាញ់ និង​ពេញចិត្ត​។​

​គួរ​បញ្ជាក់ដែរថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ចាប់ពី​ម៉ោង​៧៖០០​ព្រឹក ដល់​ម៉ោង​៣៖០០​រសៀល នៅតាម​ការិយាល័យ​បោះឆ្នោត​នានា​ទូទាំង​ប្រទេស​៕

ព័ត៌មានផ្សេងទៀត