គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតថ្ងៃទី២៩ កក្កដា ខាងមុខនេះត្រូវបានដឹកជញ្ជូនចេញពីរោងពុម្ព ទៅរក្សាទុកក្នុងឃ្លាំងរបស់គ.ជ.បស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញហើយនៅថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៨នេះ។សន្លឹកឆ្នោតទាំងនោះមានចំនួនសរុបប្រមាណ១០លាន ៥សែនសន្លឹក ដែលត្រូវបានចំណាយថវិកាជាង ២,៦លានដុល្លារ។
បើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប បញ្ជាក់ទៀតថា យ៉ាងយូរ១ថ្ងៃកន្លះឬ៣៦ម៉ោងមុនថ្ងៃបោះឆ្នោត សន្លឹកឆ្នោតព្រមទាំងសម្ភារៈបម្រើឲ្យការបោះឆ្នោតនឹងត្រូវបញ្ជូនទៅដល់ការិយាល័យបោះឆ្នោតនៅទូទាំង ២៥មណ្ឌល ដែលមានចំនួន២២.៩៦៧ការិយាល័យ៕