ឃាត់ខ្លួនមនុស្សដំបូងគេពីបទញុះញង់ពលរដ្ឋមិនឱ្យទៅបោះឆ្នោត

10-07-2018 2:50 pm 2643

លោក អ៊ុ សាវ៉ាន់ គ្រូបង្រៀននៅអនុវិទ្យាល័យត្រពាំងចាន់ ក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ត្រូវបានឃាត់ខ្លួន កាលពីយប់ថ្ងៃទី៨ កក្កដា ក្រោមបទចោទ បានញុះញង់ដល់ពលរដ្ឋមិនឱ្យទៅចូលរួមបោះឆ្នោត ។ នេះបើតាមស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ឡុច វណ្ណារ៉ា ដកស្រង់សម្តីដោយ ហ្រ្វេស ញ៉ូយ៍ នៅរសៀលថ្ងៃទី១០ កក្កដា ។

យ៉ាងណាក៏ដោយ នគរបាលដដែលបញ្ជាក់ថា បច្ចុប្បន្នបុរសជាប់ចោទរូបនេះ ត្រូវបានអនុញ្ញាតឱ្យទៅផ្ទះវិញ កាលថ្ងៃទី៩ កក្កដា ក្រោយធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ៕

ព័ត៌មានផ្សេងទៀត