​ប្រាសាទ​២​ត្រូវបាន​ក្រសួង​វប្បធម៌​សិក្សា​ដើម្បី​ស្នើ​ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

07-07-2018 4:38 pm 792

ក្រុមការងារ​អន្តរក្រសួង បាន​និង​កំពុង​ចុះ​សិក្សា​ស្រាវជ្រាវ នៅ​ប្រាសាទកោះកេរ្តិ៍ (​រាជធានីឆោ​កគ​គ៌្យ​រ​) និង​ប្រាសាទបន្ទាយឆ្មារ ដើម្បី​រៀបចំ​ស្នើសុំ​ចុះបញ្ជី​ប្រាសាទ​ទាំងពីរ​នេះ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ ក្រសួង​វប្បធម៌ បាន​និង​កំពុង​ចុះ​ទៅ​សិក្សា​រក​លក្ខណៈ​ពិសេស​ល្អ​ឯក​ដាច់​របស់​ប្រាសាទកោះកេរ្តិ៍ និង​ប្រាសាទបន្ទាយឆ្មារ ដើម្បី​បំពេញ​លក្ខខណ្ឌ​តាម​អង្គការ​យូណេស្កូ ក្នុង​ការដាក់​ប្រាសាទ​បុរាណ​ខ្មែរ​ទាំង​ពីរ​នេះ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​នេះ​បើ​តាម​ការអះអាង​របស់​លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​គួររំឭកថា អង្គការ​យូណេស្កូ បានសម្រេច​ចុះបញ្ជី​ប្រាសាទ​បុរាណ​ខ្មែរ​ចំនួន​៣​ហើយ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ក្នុងនោះ​រួមមាន​៖ ប្រាសាទអង្គរវត្ត នៅ​ខេត្ត​សៀមរាប ចុះបញ្ជី​នៅ​ឆ្នាំ​១៩៩២ ប្រាសាទ​ព្រះវិហារ នៅ​ខេត្ត​ព្រះវិហារ ចុះ​នៅ​ឆ្នាំ​២០០៨ និង​តំបន់​ប្រាសាទសំបូរព្រៃគុក នៅ​ខេត្ត​កំពង់ធំ ចុះ​នៅ​ឆ្នាំ​២០១៧៕

ព័ត៌មានផ្សេងទៀត