លោកហ៊ុនសែន៖ CPPចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ច

07-07-2018 1:20 pm 1498
លោកនាយករដ្ឋមន្រ្តីហ៊ុនសែន ក្នុងកម្មវិធីអបអរសាទរខួបបក្ស កាលពីព្រឹកម៉ិញ ។ រូបថតពី fb លោកហ៊ុន សែន ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានកំណើនខ្ពស់ប្រកបដោយចីរភាព ផ្សាភ្ជាប់នឹងការបែងចែកធនធានប្រកបដោយសមធម៌ និងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ។ លោកបន្តថា គណបក្សប្រជាជន ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងបង្កើនការងារ ពង្រីកមុខរបរសម្រាប់ប្រជាជន ។ 

លោកនាយករដ្ឋមន្រ្តី បានថ្លែងបែបនេះ នៅក្នុងឱកាសចូលរួមអបអរសាទរខួបលើកទី៦៧ នៃថ្ងៃកំណើតបក្ស ក៏ដូចជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នៅព្រឹកថ្ងៃទី៧ កក្កដា ពីទីក្រុងកោះពេជ្រ ។

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលរូបនេះ ក៏បានលើកឡើងថា លោកសង្ឃឹមថា យុទ្ធនាការឃោសនាបោះឆ្នោតដែលចាប់ផ្តើមនៅថ្ងៃនេះ នឹងប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ អព្យាក្រិតសម្រាប់គណបក្សនយោបាយទាំងអស់ ៕

ព័ត៌មានផ្សេងទៀត