ACUប្រកាសទទួលអ្នកសង្កេតការណ៍ប្រឡងបាក់ឌុបចាប់ពីថ្ងៃនេះ

04-07-2018 9:25 am 1512

អង្គភាពប្រឆាំងអំពើពុករលួយនឹងធ្វើការជ្រើសរើសអ្នកស្ម័គ្រចិត្តចូលរួមសង្កេតការណ៍ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៧-២០១៨ សម័យប្រឡង ២០ សីហា ២០១៨ ចំនួន ៤.៥០០នាក់ ទៅ ៥.០០០នាក់ ដោយទទួលចុះឈ្មោះចាប់ពីថ្ងៃទី០៤ កក្កដា រហូតដល់គ្រប់ចំនួនកំណត់ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អង្គភាព ចុះថ្ងៃទី០៣ កក្កដា ។

ការជ្រើសរើសនឹងផ្តល់អាទិភាពដល់អ្នកធ្លាប់ចូលរួមសង្កេតការណ៍ប្រឡង ដោយទទួលចុះឈ្មោះតាមរយៈប្រព័ន្ធ តេឡេក្រាម ក្រុម « BacII Obs 2017-2018 » ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ កក្កដា ។ សម្រាប់អ្នកធ្លាប់សង្កេតការណ៍ តែមិនទាន់មានឈ្មោះក្នុងក្រុម « BacII Obs 2017-2018 » សូមទាក់ទងចុះឈ្មោះតាមលេខទូរស័ព្ទ ០៧០ ៤៥៤ ៥១១ និង ០៩៦ ៦៦៦ ៦៥០៨ ។

អង្គភាពប្រឆាំងអំពើពុករលួយ នឹងបើកទូលាយទទួលចុះឈ្មោះអ្នកមានបំណងចង់ចូលរួម ចាប់ពីថ្ងៃទី១០ កក្កដា រហូតដល់គ្រប់ចំនួនកំណត់ នៅទីស្នាក់ការអង្គភាព ។ អ្នកមានបំណងស្ម័គ្រចិត្តចូលរួមសង្កេតការណ៍ អាចទទួលបានពាក្យស្នើសុំចូលរួមសង្កេតការណ៍ស្ម័គ្រចិត្តពីគេហទំព័រអង្គភាព (www.acu.gov.kh) ឬគេហទំព័របណ្តាញសង្គម (www.facebook.com/acukhmer) ឬអាចទាក់ទង ០១៥ ៣៣៣ ៩០១ និង ០៨៩ ៤៤៤ ៥៣៨ ៕

ព័ត៌មានផ្សេងទៀត