លោក​ទៀ បាញ់​៖​កងកម្លាំង​គ្រប់​ភេទ​មិនត្រូវ​ប្រើប្រាស់​សម្ភារៈ​យោធា ក្នុង​ថ្ងៃ​ឃោសនាបោះឆ្នោត​

03-07-2018 3:26 pm 857

​លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ណែនាំ​ដល់​បណ្តា​អង្គភាព​ទាំងអស់​ក្រោម​ចំណុះ​ក្រសួង​ការពារជាតិ​មិន​ត្រូវ​យក​រថយន្ត សម្លៀក​បំពាក់ ឬ​សម្ភារៈ​យោធា​ផ្សេង​ទៀត​ទៅ​ប្រើប្រាស់ នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នាពេល​ខាងមុខ​ឡើយ​។ ការណែនាំ​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១​និង​លើក​ទិសដៅ​អនុវត្ត​សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០១៨ របស់​ក្រសួង​ការពារ​ជាតិ​នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែកក្កដា​ឆ្នាំ​២០១៨​នេះ​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាតិ បានអោយដឹងថា លោក​ទៀ បាញ់ ផ្តល់​ការណែនាំ​បែបនេះ​គឺ​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​របស់​កម្ពុជា​។​

​គួរ​បញ្ជាក់​ដែរ យុទ្ធនាការ​ឃោសនា​បោះឆ្នោត នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​០៧ ខែកក្កដា​ឆ្នាំ​២០១៨ ខាងមុខនេះ ដែល​មាន​រយៈពេល​២១​ថ្ងៃ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា​ឆ្នាំ​២០១៨៕

 ពាក្យគន្លឹះ  ក្រសួងការពារជាតិ

ព័ត៌មានផ្សេងទៀត