មុន​ការបោះឆ្នោត មេទ័ព​៣​រូប​ត្រូវបាន​ផ្ទេរតំណែង​

30-06-2018 12:05 pm 2447
  ស្តាប់
ស្តាប់ជាសំឡេង

តំណែង​អគ្គមេបញ្ជាការ​សំខាន់ៗ​៣ គឺ​តំណែង​របស់​លោក គន់ គីម​, លោក ប៉ុល សារឿ​ន និង​លោក មាស សុភា  ត្រូវ​ផ្ទេរ​ទៅ លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​លោក ហ៊ុន ម៉ា​ណែ​ត  មេបញ្ជាការ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម នា​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្រសួង​ការពារជាតិ​។​

មុខតំណែង អគ្គមេបញ្ជាការ​ស្តីទី នៃ​កងយោធពល​ខេមរភូមិន្ទ ត្រូវ​ប្រគល់ជូន លោក សៅ សុខា​។ ដោយឡែក​តំណែង​នាយសេនាធិការ​ចម្រុះ​ស្តីទី នៃ​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​ស្តីទី នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ត្រូវ​ប្រគល់ជូន លោក ហ៊ុន ម៉ា​ណែ​ត​។​

​លោក​ឈុំ សុជាតិ អ្នកនា​ពាក្យ​ក្រសួង​ការពារជាតិ បាន​អះអាង​ថា​ការផ្ទេរ​តំណែង​នេះ​ជា​ការផ្ទេរ​ការទទួលខុសត្រូវ​បណ្ដោះអាសន្ន ខណៈពេលដែល​លោក ប៉ុល សារឿន​លោក​គន់ គីម និង លោក​មាស សុភា ជាប់​ភារកិច្ច​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​សម្រាប់​ការបោះឆ្នោត​ជាតិ​ខាងមុខ​។​

គួរ​បញ្ជាក់ដែរថា លោក ប៉ុល សារឿ​ន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ព្យួ​ឈ្មោះ ដើម្បី​ទៅ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ខេត្ត​ព្រះសីហនុ​។ លោក​គន់ គីម​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ឧត្តរមានជ័យ និង​លោក មាស សុភា មេបញ្ជាការ​កងទ័ពជើងគោក​សម្រេច​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញ​សិទ្ធ នៅ​មណ្ឌល​ខេត្ត​ព្រះវិហារ​៕

 ពាក្យគន្លឹះ  ក្រសួងការពារជាតិ

ព័ត៌មានផ្សេងទៀត