សហគមន៍​អឺរ៉ុប​រៀបចំ​ពិ​ព័​រណ៌លើក​ដំបូង​បំផុ​ត​នៅ​កម្ពុជា​

29-06-2018 6:07 pm 1403
  ស្តាប់
ស្តាប់ជាសំឡេង

​លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​ថា​សហគម​អឺរ៉ុប​នា​ថ្ងៃទី​២៩ ខែ​មិថុនា​នេះ បាន​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ដំបូងបង្អស់​របស់ខ្លួន នៅ​កម្ពុជា ដោយ​មាន​ក្រុមហ៊ុន​ប្រមាណ​ជាង​៤០​ចូលរួម​។ ការតាំងពិព័រណ៍​របស់​សហគមន៍​អឺរ៉ុប​នៅថ្ងៃនេះ ជា​ឱកាស​ល្អ​សម្រាប់​វិនិយោគិន​កម្ពុជា​និង​អឺរ៉ុប ក្នុង​ការពង្រឹង​ប្រតិបត្តិការ សេដ្ឋកិច្ច​ជា​មួយ​បណ្ដា​ប្រទេស​ផ្សេងៗ​លើ​ពិភពលោក​។​អ្វី​ដែល​សំខាន់​ទៀត​នោះ ការវិនិយោគ​នេះ​មិន​ត្រឹមតែ​ផ្ដល់​អត្ថប្រយោជន៍ ចំពោះ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​នឹង​ផ្ដល់​ដល់​បណ្ដាល​ប្រទេស​ផ្សេងៗ​លើ​ពិភពលោក​ផងដែរ​។ លោកស្រី​បន្ត​ថា សហគម​អឺរ៉ុប​ជា​ប្រទេស​ទី​១ ដែល​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា​ច្រើន​ជាង​គេ ជាពិសេស​ផ្នែក​សម្លៀកបំពាក់​, កង់ និង​ស្បែកជើង​ជាដើម​ដែល​នេះ​ជា​ការពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​អឺរ៉ុប ឲ្យ​កាន់​រឹងមាំ​បន្ថែម​ទៀត​។​

​ជាមួយគ្នានេះ លោក Arnaud Darc​ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ថ្លែង​ថា​ពិព័រណ៍​ពាណិជ្ជកម្ម​លើ​ក​ទី​១ របស់​សហគមន៍​អឺរ៉ុប​នេះ​នឹង​ដាក់​តាំង​ផលិតផល​ល្បីៗ និង​សេវាកម្ម​ល្អៗ​មក​ពី​អឺរ៉ុប ជូន​អ្នក​ប្រើប្រាស់​និង​សហគ្រិន​ខ្មែរ​ឱ្យ​បាន​ស្គាល់ ហើយ​នេះ​ជា​ការជួយ​ជម្រុញ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​អឺរ៉ុប​អោយ​កាន់តែ​ប្រសើរ​ផង​ដែរ​។​

​គួរ​បញ្ជាក់​ដែរ ក្រុមហ៊ុន​ទាំង​៤០​នោះ​រួមមាន​៖​ក្រុមហ៊ុន ផលិត​យានយន្ត គ្រឿង​សង្ហា​រឹម​ទំនិញប្រើប្រាស់ គ្រឿង​ម៉ាស៊ីន បរិក្ខារ​ពេទ្យ ឱសថ សេវាកម្ម​ហិរញ្ញវត្ថុ​ចំណីអាហារ ភេសជ្ជៈ និង​ផលិតផល​ជាច្រើន​មុខ​ផ្សេងទៀត ត្រូវបាន​ដាក់​បង្ហាញ​ក្នុង​ពិ​ព័​រណ៌​នេះ​ទៀតផង​។​ក្នុង​ពិ​ព័​រណ៌​នោះ ក៏​មាន​ការតាំង​បង្ហាញ​នូវ​ម៉ាក​រថយន្ដ​ល្បីៗ​ហើយ​ថែមទាំង​មាន​ការលក់​បញ្ចុះតម្លៃ​ថែមទៀត​ផង​។​

​សូម​រំលឹក​ដែរ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហគម​អឺរ៉ុប មាន​ជិត​៦​ពាន់់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​២០១៧ ខណៈ​កម្ពុជា​នាំចេញ​ទៅ​អឺរ៉ុប​ជាង​៤​ពាន់់​លាន​ដុល្លារ​ចំណែកឯ​សហគម​អឺរ៉ុប​វិញ​នាំ​ចូល​មក​កម្ពុជា ជិត​១​ពាន់់​លាន​ដុល្លារ​ផង​ដែរ​៕

 ពាក្យគន្លឹះ  ពិព័រណ៌សហគមន៍អឺរ៉ុប

ព័ត៌មានផ្សេងទៀត