ថៃ​៖​​ក្រុម​ជួយសង្គ្រោះ​​​កំពុង​​បន្ដ​ស្វែង​រក​​ក្មេងៗ​បាត់​ខ្លួន​​ទាំងថ្ងៃទាំងយប់​

29-06-2018 9:14 am 5203
ក្រុមជួយសង្គ្រោះ​កំពុង​ធ្វើការ​​ក្នុងរូងភ្នំ

​ក្រុម​ជួយសង្គ្រោះ​កំពុង​បន្ដ​ស្វែងរក​ក្រុម​ក្មេងប្រុស​ជនជាតិ​ថៃ​ដែល​បាត់​ខ្លួន​១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​ម្នាក់ ដែល​បាត់​ខ្លួន​តាំងពី​ថ្ងៃទី​២៣​មិថុនា​។ ពួកគេ​បាត់​ខ្លួន​នៅក្នុង​រូងភ្នំ​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ​។ ក្រុម​ជួយ​សង្គ្រោះបាន​បូមទឹក​ចេញពី​រូងភ្នំ​ផង មុជទឹក​ផង និង​បាន​ខួង​ផ្លូវ​ចូល​រូងភ្នំ​ផង ដើម្បី​ស្វែងរក​ពួកគេ ប៉ុន្ដែ​នៅ​មិនទាន់​រកឃើញ​នៅឡើយ​។ 

​ក្រុម​ជួយសង្គ្រោះ​អាមេរិក អង់គ្លេស​ដែលមាន​ទាំង​អ្នកជំនាញ​មុជទឹក​ផង ក៏បាន​ចូលរួម​ក្នុង​ការស្វែងរក​ដែរ ប៉ុន្ដែ​ដោយសារ​តែមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើឲ្យ​រាំងស្ទះ​ដល់​ការងារ​។ យោធា​ថៃ​បាន​បញ្ជាក់ថា ក្មេងៗ​ជា​កីឡាករ​បាល់ទាត់​និង​គ្រូបង្វឹក​របស់គេ អាច​គេច​ចេញពី​តំបន់​លិច​ទឹក ទៅ​ស្នាក់នៅ​ទីទួល​ក្នុង​រូង​ភ្នំ​។ គេ​ជឿជាក់ថា​ក្មេង​ទាំងនោះ​នៅ​មានជីវិត​ទេ​។ ទោះជា​លំបាក​យ៉ាងណាក្ដី ក្រុម​ជួយសង្គ្រោះ​នៅតែ​បន្ដការងារ​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ស្វែងរក​ពួកគេ​៕

ព័ត៌មានផ្សេងទៀត