ក្រសួង​ការពារជាតិ​ច្រានចោល​របាយការណ៍ ស្តីពី​ការរំលោភ​សិទ្ធមនុស្ស​នៃ​មន្ត្រីជាន់ខ្ពស់​ថ្នាក់​ឧត្តមសេនីយ៍​

28-06-2018 11:34 am 1256
  ស្តាប់
ស្តាប់ជាសំឡេង


​ក្រសួង​ការពារជាតិ នៅ​ថ្ងៃ​ទី​២៨ មិថុនា​នេះ  បានចេញ​សេចក្តីថ្លែងការណ៍​ឆ្លើយតប​ភ្លាមៗ ទៅ​អង្គការ​ឃ្លាំមើល​សិទ្ធមនុស្ស​អន្តរជាតិ (HRW) ដែល​បានបង្ហាញ​របាយការណ៍​របស់ខ្លួន ទាក់ទង​ទៅ​មន្ត្រី​ថ្នាក់​ឧត្តមសេនីយ៍​របស់រ​ដ្ឋា​ភិបាល​បច្ចុប្បន្ន ចំនួន​១២​រូប ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការរំលោភ​សិទ្ធមនុស្ស​ធ្ងន់ធ្ងរ និង​ផ្តាច់ការ​។​

​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការពារជាតិ​បានចាត់ទុក​របាយការ​ណ៍​នោះ​ឆ្គួត​លីលា ដែល​បំភ្លៃ​ខុស​ពី​ការពិត គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។  

​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ បានបង្ហាញ​ការសោកស្តាយ ចំពោះ​ព័ត៌មាន​បំភ្លៃ​ខុសពី​ការពិត នៃ​អង្គការ​ឃ្លាំមើល​សិទ្ធមនុស្ស​អន្តរជាតិ​មូយ​នេះ ដែល​បាន​ផ្សព្វផ្សាយ នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ថា ជា​គោលបំណង​ញុះញង់​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​មិន​សម​ហេតុផល មក​លើ​មន្ត្រី​ជាន់ខ្ពស់​១២​រូប នៃ​កម្លាំង​ប្រដាប់អាវុធ​កម្ពុ​ជា​។​

​សេចក្តី​ថ្លែង​ការណ៍​ដដែល បាន​បញ្ជាក់ទៀតថា ការ​ប្រឌិត​រឿង​របស់​អង្គការ​ឃ្លាំមើល​សិទ្ធមនុស្ស​នេះ  ជា​អំពើ​ដ៏​ឆ្គួត​លីលា ដែល​ជា​ការរំលោភ​បំពាន​លើ​អធិបតេយ្យភាព ឯករាជ្យភាព និង​នីតិរដ្ឋ​របស់​កម្ពុជា ដើម្បី​បម្រើ​នយោបាយ​ទុច្ចរិត របស់​ជនបរទេស និង​ក្រុម​នយោបាយ​ក្បត់ជាតិ​តែប៉ុណ្ណោះ​។​

​ជាមួយគ្នានេះ ក្រសួង​ការពារជាតិ បានប្រកាស​ច្រានចោល​ទាំងស្រុង មិន​ទទួលយក​ដាច់ខាត ចំពោះ​របាយការណ៍​ដែល​បង្កប់​ឧបាយកល​ពិសពុល របស់​ក្រុម​ដែល​ហៅថា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស មួយ​នេះ​។ ក្រសួង​ក៏​បាន​អំពាវនាវ​អោយ​អង្គការ​នេះ បញ្ឈប់​ជា​បន្ទាន់ នូវ​ការបង្កើត​របាយការណ៍​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដែល​ធ្វើអោយប៉ះពាល់​ដល់​កងកម្លាំងប្រដាប់អាវុ​ធ​កម្ពុជា​។​

​គួរ​បញ្ជាក់ដែរថា អង្គការ​ឃ្លាំមើល​សិទ្ធមនុស្ស​អន្តរជាតិ យូ​មែន​រ៉ា​យ វ៉​ច្ឈ​(Human Rights Watch) នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ បាន​ចេញ​របាយកាណ៍រ​បស់​ខ្លួន​មួយ ដែលមាន​២២៣​ទំព័រ ស្តីពី​បញ្ហា​នយោបាយ​នៅ​កម្ពុជា  ជា​ពិសេស​រឿង​មន្ត្រី​ជាន់ខ្ពស់​ថ្នាក់​ឧត្តមសេនីយ៍កម្ពុ​ជា ចំនួន​១២​រូប ដែល​ជាប់​ពាក់ព័ន្ធ​អំពើ​រំលោភ​សិទ្ធមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ និង​មាន​ចរិក​ផ្តាច់ការនិយម ហើយ​អង្គការ​នេះ ក៏​បាន​ជំរុញ​អោយ​បញ្ឈប់​នូវ​វប្បធម៌​និទ្ទណ្ឌភាព​ផងដែរ​៕

ព័ត៌មានផ្សេងទៀត