ថៃ​៖​ក្រុម​ជួយសង្គ្រោះ​​នឹង​ខួង​ផ្លូវ​​ចូល​រូងភ្នំ​​ស្វែងរក​​ក្មេងៗ​​បាត់​ខ្លួន​​ជាង​១០​នាក់​

28-06-2018 10:05 am 3091
ក្រុមជួយសង្គ្រោះ​​កំពុងពិនិត្យ​​មើលផែនទី

​ក្រុម​ជួយសង្គ្រោះ​ថៃ​នឹង​ខួង​ផ្លូវ​ចូលទៅក្នុង​រូងភ្នំ​មួយ ជា​កន្លែង​ដែល​គេ​ជឿជាក់ថា​ក្មេងប្រុស​១២​នាក់​និង​បុរស​ម្នាក់​ជាប់​ក្នុងនោះ ដោយសារ​ជំនន់​ទឹកភ្លៀង​។ នេះ​បើតាម​ការបញ្ជាក់​ពី​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​២៧​មិថុនា​។ ការស្វែងរក​មនុស្ស​ទាំង​១៣​នាក់​ដែល​បាត់​ខ្លួន​តាំងពី​ថ្ងៃទី​២៣​មិថុនា ត្រូវបាន​រាំងស្ទះ​ដោយសារតែ​ភ្លៀង​ធ្លាក់​ខ្លាំង​។ រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ​ថៃ​បាន​និយាយថា ក្រុម​ជួយសង្គ្រោះ​នឹង​ខួង​ភ្នំ​តែម្ដង​តែ​មិនធំ​ពេក​ទេ​គឺ​ល្មម​អាចឲ្យ​មនុស្ស​ចូល​បាន ដើម្បី​រក​ក្មេងៗ​ដែល​បាត់​ខ្លួន​។ ក្រុម​ជួយសង្គ្រោះ​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​រក​ពួកគេ​។​

​សូមបញ្ជាក់ថា ក្មេងប្រុស​ដែល​បាត់​ខ្លួន​ទាំង​១២​នាក់​អាយុ​ចន្លោះ​ពី​១១​ដល់​១៦​ឆ្នាំ ពួកគេ​ទាំងអស់​ជា​ក្រុម​កីឡាករ​បាល់ទាត់​។ ចំណែក​បុរស​វ័យ​២៥​ឆ្នាំ​ម្នាក់​ដែល​បាត់​ខ្លួន​ជាមួយ​ពួកគេ គឺជា​ជំនួយការ​គ្រូបង្វឹក​។ គេ​ជឿជាក់ថា​ពួកគេ​ទាំងអស់​នៅ​មិនទាន់​ស្លាប់​ទេ​។ ចំពោះ​មូលហេតុ​ដែល​ពួកគេ​បាត់​ខ្លួន នៅ​មិនទាន់មាន​ការបញ្ជាក់​ច្បាស់លាស់​ទេ​៕

ព័ត៌មានផ្សេងទៀត