រដ្ឋមន្ត្រី​​កសិកម្ម ​អំពាវនាវ​ឲ្យ​ចិន​ មក​វិនិយោគ​​លើ​វិស័យ​កសិកម្ម​ និង​កែច្នៃ​​អាហារ​​

27-06-2018 4:47 pm 1411
លោកវេង សាខុន ថ្លែង​ក្នុង​មហាសន្និបាត​លើក​ទី​១ ស្តីពី «​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ លើ​វិស័យ​ចំណីអាហារ​កសិកម្ម ផ្លូវ​១​ខ្សែ ក្រវ៉ាត់​១» ដែល​រៀបចំ​ធ្វើឡើង នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ហុងកុង

​ក្នុង​មហាសន្និបាត​លើក​ទី​១ ស្តីពី «​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ លើ​វិស័យ​ចំណីអាហារ​កសិកម្ម ផ្លូវ​១​ខ្សែ ក្រវ៉ាត់​១» ដែល​រៀបចំ​ធ្វើឡើង នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ហុងកុង លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​អំពាវនាវ​ដល់​អ្នកវិនិយោគ​ធំៗ​របស់​ចិន មក​ធ្វើ​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​ជាពិសេស​លើ​ផលិតផល កែច្នៃ​ចំណីអាហារ​កសិកម្ម​នៅ​កម្ពុជា​។​

​លោក​វេង សាខុន បានបង្ហាញ​ពី​កាឡា​នុវ​ឌ្ឍ​ភាព នៃ​ការវិនិយោគ​លើ​វិស័យ​ចំណីអាហារ កសិកម្ម​នៅក្នុង​កម្ពុជា ដល់​រដ្ឋមន្ត្រី​កសិកម្ម នៃ​ប្រទេស​ចំនួន​៦ ផ្សេងទៀត និង​អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ ព្រមទាំង​អ្នកសង្កេតការណ៍ មកពី​បណ្តា​ប្រទេស​ជាច្រើន លើ​ពិភពលោក​។​

​លោក​អះអាងថា កសិកម្ម​កម្ពុជា មាន​សក្តានុពល​ខ្លាំង នៃ​ការវិនិយោគ ក្នុង​វិស័យ​កសិកម្ម សម្រាប់​ប្រទេស​នានា ជាពិសេស​ប្រទេស​ចិន​។ ក្រោយ​អះអាង​ពី​ចំណុចខ្លាំង​នៃ​វិស័យ​កសិកម្ម​របស់​កម្ពុជា​ពេលនេះ លោក​វេង សាខុន បាន​អំពាវនាវ​ដល់​អ្នកវិនិយោគគិន​ចិន​ធំៗ មក​ធ្វើ​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​ជាពិសេស​លើ​ផលិតផល កែច្នៃ​ចំណីរ​អាហារ កសិកម្ម​នៅ​កម្ពុជា ព្រមទាំង​ការពង្រីក​ទីផ្សារ​សម្រាប់ ផលិតផល​កសិក​ម្ម​កម្ពុជា និង​ការពង្រឹង​នៃ​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​កសិកម្ម​ទ្វេភាគី​ជាមួយ​ចិន និង​ជាមួយ​បណ្តារ​ប្រទេស​ជាច្រើន​ទៀត ដែល​បាន​ចូលរួម​ក្នុង​សន្និបាត ដ៏​មាន​សារសំខាន់​នេះ​៕

 ពាក្យគន្លឹះ  រដ្ឋមន្ត្រីកសិកម្ម

ព័ត៌មានផ្សេងទៀត