និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ព្រមាន​ដកហូត​អាជ្ញា​បណ្ណ​ក្រុមហ៊ុន និង​អង្គការ​ចំនួន​៥

27-06-2018 3:30 pm 799

និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​ចេញ​លិខិត​ព្រមាន​ដកហូត​អាជ្ញា​បណ្ណ ចំពោះ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍ និង​អង្គការ​សរុប​ចំនួន​៥ ដែល​ពុំ​បាន​សហការ​ផ្ដល់​របា​យ​ការណ៍ សម្រង់​ព័ត៌មាន​ទំនាក់ទំនង និង​បាន​ផ្លាស់ប្ដូរ​អាសយដ្ឋាន ដោយ​ពុំ​បាន​ជូនដំណឹង ឬ​ធ្វើ​លិខិត​ជា​ផ្លូវការ មក​និយ័ត​ក​រទូរ​មគ​នាគ​មន៍​កម្ពុជា​ឡើយ​។

​ក្រុមហ៊ុន​ទាំង​៥​នោះ រួមមាន​៖១. ក្រុមហ៊ុន Camworth Tech Co.,Ltd, ២. ក្រុមហ៊ុន Comserv (Cambodia) Private Limited Company, ៣. ក្រុមហ៊ុន Dialany Internet Telecom Co., Ltd, ៤.​ក្រុមហ៊ុន Kuahua , ៥. អង្គការ One world UK​។​

​ជាមួយគ្នានេះ និយ័ត​ករ​ទុរគម​នាគ​មន័​កម្ពុជា ទុក​រយៈពេល​១៥​ថ្ងៃ ដោយ​គិត​ចាប់​ពី​កាលបរិច្ឆេទ​នៃ​លិ ខិត​នេះ ដើម្បី​ឲ្យ​តំណាង​ក្រុមហ៊ុន និង​អង្គការ ត្រូវ​ចូល​ខ្លូន​មក​ដោះស្រាយ បើ​មិន ដូច្នេះ​ទេ និយ័ត​ករ ទូរគមនាគមន៍​កម្ពុ​ជា នឹង​ចាត់​វិធានការ​លុប និង​ដកហូត​អាជ្ញាប័ណ្ណ ឬ​លេខ​កូដ​ខ្លី​ទូរគមនាគមន៍ ទាំង នោះ​មក​វិញ ស្រប​តាម​លក្ខខណ្ឌ​នៃ​អាជ្ញា​បណ្ណ រួម​ទាំង​បទប្បញ្ញត្ដិ​ជា​ធរមាន​៕

ព័ត៌មានផ្សេងទៀត