សហគមន៍​ខ្មែរ​នៅ​​អូស្ត្រាលី​​នឹង​​ធ្វើ​បុណ្យគម្រប់​​​ខួប​​២​ឆ្នាំ​​លោក​កែម ឡី​

26-06-2018 3:56 pm 1151
  ស្តាប់
ស្តាប់ជាសំឡេង

​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី នឹង​រៀបចំ​ធ្វើ​ពិធី​បុណ្យខួប​គម្រប់​២​ឆ្នាំ នៃ​មរណភាព​លោក កែម ឡី នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ក្នុង​ទីធ្លា​វត្ត​ពុទ្ធ​រង្ស៊ី ក្រុង​មែ​ល​ប៊​ន (Melbourne) ប្រទេស​អូស្ត្រាលី ដែល ជា​ទីជម្រក​ថ្មី​របស់​កូន និង​ភរិយា​លោក កែម ឡី​។​

​ការ​ប្រារព្ធ​ពិធីបុណ្យ​នេះ ផ្តួចផ្តើមឡើង ដោយ​សហព័ន្ធ​ខ្មែរ​-​អូស្ត្រាលី មាន​លោក ហុង លីម ជា​ប្រធាន មន្ត្រី​ក្នុង​ប្រទេស​អូស្ត្រាលី ដែល​មាន​ដើមកំណើត​ខ្មែរ  និង​គ្រួសារ​លោក កែម ឡី​។​
​នេះ​បើ​តាម​ការបញ្ជាក់ ពី​លោក ជា យូ​ហន អភិបាលក្រុង​ស្ព្រីង​វែល (Springvale) រដ្ឋ​វី​ក​តូ​រី​យ៉ា (Victoria) ដែល​ត្រូវបាន​វិទ្យុ​អាស៊ីសេរី ចុះផ្សាយ​នៅ​ថ្ងៃទី​២៦ មិថុនា​។​

​គម្រោង​ប្រារព្វ​បុណ្យខួប លោក​កែម ឡី នៅលើ​ទឹកដី​អូស្ត្រាលី​នេះ គឺជា​លើក​ទី​២​ហើយ ខណៈ​សាច់ញាតិ​លោក កែម ឡី នៅ​ប្រទេស​កម្ពុជា មាន​គម្រោង​នឹង​រៀបចំ​ពិធី​បុណ្យ​រម្លឹក​ខួប ២​ឆ្នាំ​នេះ​ដូច​គ្នា នៅ​ទីតាំង​តម្កល់​សព ចាប់ពី​ថ្ងៃ​ទី​១០-១១ ខែកក្កដា ឆ្នាំ​២០១៨ ផងដែរ​៕

​គួររម្លឹកថា លោក​កែម ឡី អ្នកវិភាគ​ន​យោ​យ​នៅ​កម្ពុជា ត្រូវ​ឃាតករ​បាញ់​សម្លាប់ នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ ក្រោយ​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឃាតករ ឈ្មោះ​អឿ​ត អាង ហៅ ជួប សម្លាប់ ហើយ​ត្រូវបាន​តុលាការ​កាត់ទោស ឲ្យ​ជាប់​ពន្ធនាគា​រអស់​មួយ​ជីវិត​៕

 ពាក្យគន្លឹះ  លោកកែមឡីខួប២ឆ្នាំ

ព័ត៌មានផ្សេងទៀត