យប់មិញ​​អង់គ្លេស​​ឈ្នះ​ប៉ា​ណា​ម៉ា កូឡុំប៊ី​ឈ្នះ​​ប៉ូឡូញ ខណៈ​ជប៉ុន​​បាន​ត្រឹម​ស្មើ​​សេណេ​ហ្គាល់​

25-06-2018 8:37 am 2535
រូបភាព​ការប៉ះគ្នារវាង​អង់គ្លេស​និងប៉ាណាម៉ា

​ការប្រកួត​ជុំ​ទី​ពីរ​កាលពី​យប់មិញ​រវាង​អង់គ្លេស​និង​ប៉ា​ណា​ម៉ា អង់គ្លេស​ធ្វើបាន​យ៉ាង​ល្អ​បំផុត​។ ការប្រកួត​ដែល​ចាប់ផ្ដើម​នៅ​ម៉ោង​៧​យប់​ម៉ោង​នៅ​កម្ពុជា អង់គ្លេស​បាន​យកឈ្នះ​លើ​ប៉ា​ណា​ម៉ា​៦​ទល់នឹង​១ ដែលជា​គ្រាប់​បាល់​ច្រើនជាងគេ​បំផុត​ចាប់តាំងពី​ការប្រកួត​World Cup2018​នេះ ដែល​មានការ​ទាត់​ចូល​គូប្រកួត​ដល់​ទៅ​៦​គ្រាប់​។ ដូច្នេះ​អង់គ្លេស​មាន​៦​ពិន្ទុ​ពេញ​ឆ្ពោះទៅកាន់​វគ្គ​១៦​ក្រុម ខណៈ​មាន​គ្រាប់​បាល់​៨​គ្រាប់​។​

​ដោយឡែក​មួយគូ​ទៀត​គឺជា​ការ​ប៉ះគ្នា​រវាង​ក្រុម​នៅ​អាស៊ី​គឺ​ជប៉ុន ជាមួយនឹង​ក្រុម​មកពី​អាហ្វ្រិក​ខាងលិច​សេណេ​ហ្គាល់​។ ការប្រកួត​ចាប់ផ្ដើម​កាលពី​ម៉ោង​១០​យប់​ម៉ោង​នៅ​កម្ពុជា​ថ្ងៃទី​២៤​មិថុនា​ដដែល​។ គូ​ទាំងពីរ​នេះ​បាន​ប្រយុទ្ធ​គ្នា​ទៅវិញទៅមក រហូត​ចប់​ការប្រកួត​បាន​ត្រឹម​ស្មើ​២​ទល់នឹង​២​។​

​រីឯ​មួយគូ​ទៀត​ចាប់ផ្ដើម​នៅ​ម៉ោង​១​រំលងអធ្រាត្រ​ម៉ោង​នៅ​កម្ពុជា​ឈានចូល​ថ្ងៃទី​២៥​មិថុនា ជាការ​ប៉ះគ្នា​រវាង​ប៉ូឡូញ​និង​កូឡុំប៊ី​។ លទ្ធផល​ចប់​ការប្រកួត​កូឡុំប៊ី​យក​ឈ្នះ​ប៉ូឡូញ​៣​ទល់នឹង​០​។​

​សម្រាប់​គូ​នៅ​យប់​នេះ​វិញ ឈានចូល​ដល់​ជុំ​ទី​៣​នៃ​វគ្គ​៣២​ក្រុម ដែល​ជាការ​ប៉ះគ្នា​រវាង​អ៊ុយ​រ៉ា​ហ្គាយ​និង​ម្ចាស់ផ្ទះ​រុស្ស៊ី ចាប់ផ្ដើម​ប្រកួត​នៅ​ម៉ោង​៩​យប់​។ រីឯ​អា​រ៉ាប៊ីសាអូឌីតជា​មួយអេ​ហ្ស៊ី​បប្រ​កួត​នៅ​ម៉ោង​៩​យប់​ដូចគ្នា​ម៉ោង​នៅ​កម្ពុជា ជា​ប្រកួត​បង្គ្រប់កិច្ច​ព្រោះ​ក្រុម​ទាំងពីរ​ធ្លាក់​ទៅហើយ​។ ពីរ​គូ​ទៀត​ចាប់ផ្ដើម​នៅ​ម៉ោង​១​រំលងអធ្រាត្រ​ដូចគ្នា ជាការ​ប៉ះគ្នា​រវាង​អេ​ស្ប៉ាញ​ជាមួយ​ម៉ារ៉ុក និង​អ៊ីរ៉ង់​ជាមួយ​ព័រ​ទុយ​ហ្គាល់​៕

 ពាក្យគន្លឹះ  កីឡាបាល់ទាត់WorldCup

ព័ត៌មានផ្សេងទៀត