ចូលដល់​វ័យ​៣០​ឆ្នាំគួរ​ថែ​សម្រស់​បែបណា?

24-06-2018 4:46 pm 3276

​ឈានចូល​ដល់​វ័យ​៣០​ឆ្នាំ បញ្ហា​ស្នាម​ជ្រីវជ្រួញ ក្រោម​ភ្នែក​និង​កន្ទុយភ្នែក និង​ស្នាម​យារ​ធ្លាក់​លើ​ថ្ងាស ចាប់ផ្តើម​លេច​ឡើងលើ​ផ្ទៃមុខ​ហើយ ដោយសារ​វ័យ​នេះ ស្បែក​ចាប់ផ្តើម​បាត់បង់​ភាពយឺត រន្ធ​រោម​រីក​ធំ ស្បែក​គ្រើម​។ ដូច្នេះ ការរក្សា​ផ្ទៃ​មុខគួរ​ធ្វើជា​ឈុត ដែលមាន​ទាំង​ការ​ម៉ាស្សា និង​បិទ​ម៉ាស​ជាដើម​។​

​ក្រោយពី​លុប​លាងមុខ​រួច អ្នក​គួរប្រើ​ម៉ាស​បិទមុខ ដើម្បី​រំញោច​ខូ​ឡូ​ចេ​ន មក​ចិញ្ចឹម​ស្បែក ធ្វើឲ្យ​ស្បែក​មានសំណើម​។ បន្ថែម​លើ​នេះ មុនពេល​ចូល​គេង ត្រូវ​ប្រើ​ផលិតផល ផ្តល់​សំណើម​ដល់​ស្បែក ព្រោះ​ចូលដល់​វ័យ​នេះ ស្បែក​ចាប់ផ្តើម​ស្ងួត ក្រពេញ​ទឹក​ចាប់ផ្តើម​ថយចុះ ហើយ​មិនត្រូវ​ភ្លេច​លាបឡេ​ការពារ​កម្តៅ​ថ្ងៃ មុន​ចេញទៅ​ខាងក្រៅ​នោះឡើយ​។ 

​ចំពោះ​បញ្ហា​ជុំវិញ​រង្វង់​ភ្នែក​វិញ គួរ​ប្រើក្រែ​មលាប ដើម្បី​បន្តឹង​ស្បែក​។ វ័យ​៣០​ឆ្នាំ​ឡើងទៅ ត្រូវ​យកចិត្តទុកដាក់ ការថែរក្សា​ការពារ​ស្បែក ដោយ​មិន​ត្រឹមតែ​ប្រើ​ផលិតផល​បំប៉ន​ពី​ខាងក្រៅ​ប៉ុណ្ណោះ​ទេ អ្នក​ត្រូវ​ញ៉ាំ​អាហារ​ទ្រទ្រង់​សុខភាព​ស្បែក​ពី​ខាងក្នុង រួមទាំង​ការ​ហាត់ប្រាណ ឲ្យបាន​ទៀងទាត់​ផងដែរ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត