បែលហ្ស៊ិក ម៉ិក​ស៊ិក និង​អាល្លឺម៉ង់​ រកបាន​បី​ពិន្ទុ​​ដូចៗ​គ្នា​​ក្នុង​ការប្រកួត​​ជុំ​ទី​ពីរ​​យប់មិញ​

24-06-2018 9:28 am 1879
រូបភាពកីឡាករបែលហ្ស៊ិកអបអរពេលរកបានគ្រាប់បាល់

​ការប្រកួត​​បាល់ទាត់​ពិភពលោក​FIFA World Cup 2018 កាលពី​ថ្ងៃ​ទី​២៣​មិថុនា​ម្សិលមិញ​នៅក្នុង​ប្រទេស​រុស្ស៊ី មាន​ពីរ​គូ​ដែល​ត្រូវ​ប៉ះគ្នា​ស្វែងរក​បី​ពិន្ទុ​ក្នុង​ជុំ​ទី​ពីរ​។ ក្នុងនោះ​គឺ​បែលហ្ស៊ិក​ត្រូវ​ប៉ះ​ទុយ​នេ​ស៊ី​កាលពី​ម៉ោង​៧​យប់​ម៉ោង​នៅ​កម្ពុជា ដោយ​លទ្ធផល​ក្រោយ​ចប់​ការប្រកួត​បែលហ្ស៊ិក​យកឈ្នះ​ទុយ​នេ​ស៊ី​ក្នុង​លទ្ធផល​៥​ទល់នឹង​២​។

​ដោយឡែក​មួយ​ប្រកួត​ទៀត​គឺ​រវាង​ក្រុម​នៅ​អាស៊ី​កូរ៉េខាងត្បូង​ជាមួយ​ម៉ិក​ស៊ិក ដែល​ចាប់ផ្ដើម​ប្រកួត​នៅ​ម៉ោង​១០​យប់​ម៉ោង​នៅ​កម្ពុជា​ថ្ងៃទី​២៣​មិថុនា​ដដែល​។ លទ្ធផល​ចប់​ការប្រកួត​ម៉ិក​ស៊ិក​យកឈ្នះ​កូរ៉េខាងត្បូង​២​ទល់នឹង​១​។​

​រីឯ​គូ​ពិសេស​មួយទៀត​ប្រកួត​នៅ​ម៉ោង​១​រំលង​អធ្រាត្រ​ម៉ោង​នៅ​កម្ពុជា​ឈានចូល​ថ្ងៃ​ទី​២៤​មិថុនា ជាការ​ប៉ះ​គ្នា​រវាង​អាល្លឺម៉ង់​ជាមួយ​ស៊ុយអែត​។ ការប្រកួត​បាន​ធ្វើ​ឡើង​យ៉ាង​ស្វិតស្វាញ​បំផុត រហូត​ចប់​ការប្រកួត​អាល្លឺម៉ង់​យកឈ្នះ​ស៊ុយអែត​២​ទល់នឹង​១​។ សរុប​ការប្រកួត​បែលហ្ស៊ិក ម៉ិក​ស៊ិក និង​អាល្លឺម៉ង់​រកបាន​បី​ពិន្ទុ​ដូចៗ​គ្នា​ក្នុង​ជុំ​ទី​ពីរ​នេះ​៕


 ពាក្យគន្លឹះ  កីឡាបាល់ទាត់WorldCup

ព័ត៌មានផ្សេងទៀត