ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ឆ្នាំ​២០១៨​នេះ​នឹង​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​កោះកុង​

22-06-2018 5:01 pm 3309

​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ ឆ្នាំ​២០១៨​នេះ នឹង​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​កោះកុង ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងទេសចរណ៍​ចុះ​ថ្ងៃទី​២២ ខែមិថុនា​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​ដដែល​បានឲ្យ​ដឹង​បន្ថែម​ថា នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន ក៏​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​នូវ​ពិធី​បុណ្យ​នេះដែរ​។​

​សូម​បញ្ជាក់​ដែរ​ថា ពិធីបុណ្យ​សមុទ្រ​បាន​ធ្វើឡើង ៦​លើក​រួចមកហើយ ដោយ​លើក​ទី​១ ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ​,​លើ​ទី​២ ខេត្ត​កែប​,​លើក​ទី​៣ ខេត្ត​កោះកុង​,​លើក​ទី​៤ ខេត្ត​កំពត​,​លើក​ទី​៥ ខេត្ត​ព្រះសីហនុ និង​លើក​ទី​៦ នៅ​ខេត្ត​កែប​៕

 ពាក្យគន្លឹះ  ពិធីបុណ្យ​សមុទ្រ​

ព័ត៌មានផ្សេងទៀត