គណបក្សទាំង២០ ដែលនឹងចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតនាពេលខាងមុខ ពិសេសគណបក្សចំនួន១៩ ក្រៅពីគណបក្សកាន់អំណាច មានការលំបាកក្នុងការស្វែងរកភា្នក់ងារសង្កេតការណ៍។ ឯសង្គមស៊ីវិលធំៗ ដែលធ្លាប់តែចូលរួមឃ្លាំមើលការបោះឆ្នោត ក៏បានដកខ្លួនចេញពីការសង្កេតការណ៍នេះ ហើយពលរដ្ឋមួយចំនួនធំពុំសូវហ៊ានចេញមុខផុសផុលដូចមុនទៀតដែរ។ ការណ៍នេះ ធ្វើឲ្យគណបក្សទាំង១៩ ដែលចូលរួមប្រកួតប្រជែងជាមួយគណបក្សប្រជាជនកំពុងកាន់អំណាច បារម្ភពីការបាត់សន្លឹកឆ្នោត ខណៈខ្លួនពុំមានលទ្ធភាពក្នុងការរកភ្នាក់ងារសង្កេតការណ៍ ដើម្បីពង្រាយតាមការិយាល័យបោះឆ្នោត នៅទូទាំងប្រទេស ដែលមានរហូត ដល់ជាងពីរម៉ឺន(២២.៩៦៧) ការិយាល័យឯណោះ។
តបចំពោះការបារម្ភនេះ អ្នកនាំពាក្យ និងជាសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកហង្ស ពុទ្ធា អះអាងថា សូមកុំឲ្យមានការបារម្ភ។ លោកថា បើទោះជាគណបក្សទាំងនោះ មិនមានលទ្ធភាពដាក់អ្នកសង្កេតការណ៍នៅគ្រប់ការិយាល័យក្តី ក៏ត្រូវតែទុកចិត្តមកលើមន្ត្រី គ.ជ.ប ក្នុង១ការិយាល័យ០៦នាក់ ដែល គ.ជ.ប បានបណ្តុះនូវក្រមសីលធម៌ ប្រកាន់នូវអព្យាក្រិត្យភាព រួចហើយ បូករួមទាំងអ្នកសង្កេតការណ៍ជាតិ ជិត៤ម៉ឺននាក់ទៀត ដូច្នេះ មិនមានអ្វីគួរឲ្យបារម្ភទេ.......
ជាបន្តសូមស្តាប់ការអះអាងរបស់លោកហង្ស ពុទ្ធា តាមរយៈកិច្ចសម្ភាសន៍ជាមួយខុន ប៊ុនថុល ដូចតទៅ៖