អតីត​បុគ្គលិក​​ស្ថានទូត​អាមេរិក​ តវ៉ា​​ក្រោយ​បណ្តេញ​​ពួកគេ​​ចេញពី​ការងារ ​

19-06-2018 9:46 am 1936

​អតីត​បុគ្គលិក​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា ២៦​នាក់ នៅ​ព្រឹក​ថ្ងៃទី​១៩ មិថុនា នេះ បាន​លើកគ្នា​តវ៉ា​នៅមុខ​ស្ថានទូត បន្ទាប់ពី​ពួកគាត់​ត្រូវបាន​ស្ថានទូត​បណ្តេញ​ចេញពី​ការងារ ដោយ​មិនមាន​ហេតុផល​ច្បាស់លាស់​។​

​អតីត​បុគ្គលិក​ទាំងនោះ ត្រូវបាន​ស្ថានទូត​អាមេរិក បញ្ឈប់​ពី​ការងារ កាលពី​ខែមេសា ឆ្នាំ​២០១៨​។​បើតាម​លិខិត​ស្នើសុំ​តវ៉ា​ដោយ​អហិង្សា ដាក់​ទៅកាន់​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​«​ការិយាល័យ​ធនធានមនុស្ស​របស់ ស្ថានទូត​អាមេរិក បាន​បញ្ឈប់​យើងខ្ញុំ ពី​ការងារ​ដោយ​អយុត្តិធម៌ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​បញ្ហា (Facebook messenger group) ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​»​។​

​អតីត​បុគ្គលិក​ស្ថានទូត​អាមេរិក​ទាំងនោះ បានធ្វើ​ការទាមទារ​នូវ​ចំណុច​មួយចំនួន គឺ​ទាមទារ​រក​យុត្តិធម៌ ពី​ការបញ្ឈប់​ពី​ការងារ​ដោយ​បង្ខំ និង​មិន​បង្ហាញ​ភ័ស្ដុតាង​, ទាមទារ​កែ​ពាក្យ​ពី​ការបណ្ដេញចេញ មកជា​ការកាត់បន្ថយ​បុគ្គលិក​វិញ​,​ទាមទារ​សំណង​៦​ខែ​ទៅ​តាមច្បាប់​កាត់បន្ថយ​បុគ្គលិក​,​ទាមទារ​សំណង​ជំងឺ​ចិត្ត​, ទាមទារ​ទូទាត់​ប្រាក់ ១២%​ក្នុង​មួយខែ ....

​យ៉ាងនេះក្តី មកដល់ពេលនេះ នៅ​មិន​មិនទាន់​ទទួលបាន​ការបកស្រាយ​ណាមួយ​ពី​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា​នៅឡើយ​ទេ​៕

 ពាក្យគន្លឹះ  ស្ថានទូតអាមេរិក

ព័ត៌មានផ្សេងទៀត