នេះជារដូវសំបូរផ្លែឈើម្យ៉ាង មានផ្លែមូលសំបកក្រាស់ ខ្លះមានរសជាតិជូរ ខ្លះជូរអែម ដែលមនុស្សទូទៅ ហៅថា «ក្រពេញរាជ្យ» ខ្លះថា«បំពេញរាជ្យ»។ តែអ្វីដែលចង់លើកមកបង្ហាញនៅពេលនេះ គឺសំណេរពាក្យនេះ ដែលខ្លះ សរសេរថា«ក្រពេញរាជ្យ» ខ្លះទៀតសរសេរ«បំពេញរាជ្យ» តើសំណេរទាំងពីរនេះ សរសេរមួយណាត្រូវ? វាមានប្រវត្តិបែបណា ចំពោះការដាក់ឈ្មោះនេះ?
សំណេរត្រឹមត្រូវតាមវចនានុក្រម គឺ«បំពេញរាជ្យ» មិនមែន«ក្រពេញរាជ្យ»ទេ។
ដើមឡើយ ផ្លែឈើនេះ មានឈ្មោះថា«លោះ» វាជាឈ្មោះឈើដំណាំមួយប្រភេទ ស្លឹកធំៗ ស្រដៀង នឹស្លឹកពង្រ, ផ្លែមូលសំបកក្រាស់ សាច់ជ្រាក មានសរសៃស្វិតជាប់នឹងគ្រាប់ ខ្លះមានរសជូរ ខ្លះជូអែម។
ចំពោះការដូរឈ្មោះពី«លោះ» មក«បំពេញរាជ្យ»នេះ មានពាក្យដំណាលថា ព្រះបាទសម្តេចព្រះឧទ័យរាជា ទ្រង់សព្វព្រះរាជហឫទ័យ ទ្រង់ប្រោសព្រះរាជទានឈ្មោះ ឲ្យហៅ «ឈើបំពេញរាជ្យ»វិញ៕
(ដកស្រង់ពីវចនានុក្រមខ្មែរ ទំព័រ១១២៩ បោះពុម្ពគ្រាទី៥ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)