លោកពូ​ទីន​​អញ្ជើញ​លោក​គីម ជុង​អ៊ុន​​ឲ្យធ្វើ​ទស្សនកិច្ច​ផ្លូវការ​​ទៅ​រុស្ស៊ី​​ក្នុង​ខែកញ្ញា​

15-06-2018 9:21 am 454
លោកពូទីន(ឆ្វេង)​និងលោកគីម ជុងអ៊ុន

​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​អញ្ជើញ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន ឲ្យធ្វើ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​រុស្ស៊ី​ក្នុង​ខែកញ្ញា​ខាងមុខ​។ ការអញ្ជើញ​នេះ​ធ្វើឡើង​តាមរយៈ​មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងជើង​លោក​គីម យ៉ុង​ណា​ម​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​រុស្ស៊ី​។ លោកពូ​ទីន​និយាយ​ផងដែ​រថា លោក​ពិតជា​ស្វាគមន៍​កិច្ចប្រជុំ​រវាង​លោក​គីម ជុង​អ៊ុន​និង​លោក​ដូណាល់ ត្រាំ ដែល​ប្រព្រឹត្ដទៅ​កាលពី​ថ្ងៃ​១២​មិថុនា ហើយ​សម្រេចបាន​លទ្ធផល​វិជ្ជមាន​ជាច្រើន​៕

ព័ត៌មានផ្សេងទៀត