បុរស​ម្នាក់​បើករថយន្ដ​​ទៅបុក​របង​ស្ថានទូត​​អាមេរិក​​ក្នុងប្រទេស​​កូរ៉េខាងត្បូង​

08-06-2018 10:08 am 712
រូបភាព​​បង្ហាញ​ពី​ទីតាំង​​កើតហេតុ

​បុរស​វ័យ​៤៨​ឆ្នាំ​ម្នាក់​បាន​បើករថយន្ដ​ទៅបុក​ច្រកទ្វារ​ស្ថានទូត​អាមេរិក ក្នុង​ទីក្រុង​សេ​អ៊ួ​ល​ប្រទេស​កូរ៉េខាងត្បូង​បង្កឲ្យមាន​ការភ្ញាក់ផ្អើ​ល​យ៉ាងខ្លាំង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​០៧​មិថុនា​។ បុរស​ជា​ជនបង្ក​មិនត្រូវ​បានបង្ហាញ​ឈ្មោះ​ទេ ប៉ុន្ដែ​ប៉ូលិស​បញ្ជាក់ថា​រូបលោក​ជា​បុគ្គលិក​នៅក្នុង​ក្រសួង​មួយ​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង​។ 

​បុរស​រូបនេះ​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​អាមេរិក ហើយ​មុន​ចាកចេញ​ពី​រថយន្ដ​លោក​បាន​ស្រែកថា ជួយ​ខ្ញុំ​ផង ជួយ​ខ្ញុំ​ផង​។ លោក​បាន​ប្រាប់​ប៉ូលិស​ថា​លោក​ធ្វើ​ដូច្នេះ ដោយសារតែ​មានរឿង​ទាក់ទង​នឹង​កូរ៉េខាងជើង ហើយ​លោក​ចង់​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​អាមេរិក​។ ក្រោយ​កើតហេតុ​ប៉ូលិស​បាន​ឃាត់ខ្លួន​លោក​ភ្លាមៗ ហើយ​ស្ដ្រី​ម្នាក់​ទៀតជា​អ្នកដំណើរ​ដែល​រងរបួស​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​៕

ព័ត៌មានផ្សេងទៀត