កម្ពុជា​ក្លាយជា​អនុប្រធាន​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣

07-06-2018 4:43 pm 982

​ក្រសួងការបរទេស​កម្ពុជា បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​០៧ មិថុនា​នេះ បន្ទាប់​ពី​កម្ពុជា​បាន​ជាប់​ជា​បេក្ខភាព​អនុប្រធាន​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣ ដែល​មាន​អាណត្តិ​ចាប់ពី​ខែ​កញ្ញា ឆ្នាំ​២០១៨​ដល់​ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​សាល​មហាសន្និបាត​នៃ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នា​ទីក្រុង​ញូយ៉ក នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ។​

​គួរ​បញ្ជាក់ដែរថា កម្ពុជា​បាន​ចុះ ឈ្មោះ​ជា​បេក្ខភាព​នៅ​ខែ​មករា ឆ្នាំ​២០១៧ ហើយ​នៅក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៨ បេក្ខភាព​កម្ពុជា​និង ប្រទេស​ចំនួន​បួន​ផ្សេងទៀត ទទួលបាន​ការគាំទ្រ​ជា​ផ្លូវការ ធ្វើ​ជា​អនុប្រធាន​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣​នេះ​។​

​សូមបញ្ជាក់​ថា កម្ពុជា​ក៏​ធ្លាប់​ត្រូវបាន​ជ្រើសតាំង​ជា​លើកដំបូង ជា​អនុប្រធាន​នៃ​សម័យប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៥៦ អាណត្តិ​ឆ្នាំ ២០០១-២០០២​ម្តង​រួចមកហើយ​ដែរ​៕

ព័ត៌មានផ្សេងទៀត