ក្រសួង​ពាណិជ្ជកម្ម​អំពា​វ​នាវ​ដល់​ពាណិជ្ជករ​ឱ្យ​ចូលរួម​ពិព័រណ៍​នៅ​ទីក្រុង​ស៊ី​អាន​ប្រទេស​ចិន​

07-06-2018 4:37 pm 474

​ក្រសួង​ពាណិជ្ជកម្ម​ចេញ​សេចក្តីជូនដំណឹង​ដល់​ពាណិជ្ជករ អាជីវករ និង​សាធារណៈជន ពី​ការរៀបចំពិព័រណ៍ The 9th  West China Cultural Industries Expo នៃ​ទីក្រុង​ស៊ី​អាន ខេត្ត​សាន​ស៊ឺ សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៧-០៩ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​មជ្ឍមណ្ឌល​តាំងពិព័រណ៍​អន្តរជាតិ Qujiang នៃ​ទីក្រុង​ស៊ី​អាន ។​

​ក្នុង​សេចក្តីជូនដំណឹង​នេះដែរ ក្រសួង​បាន​អំពាវនាវ​ដល់ ពាណិជ្ជករ អាជីវករ ម្ចាស់​ក្រុមហ៊ុន ដែល​ចង់​ផ្សព្វផ្សាយ​ផលិតផល នឹង​រក​ដៃគូរ​ពាណិជ្ជ​កម្ម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​អាច​មក​បំពេញ​បែបបទ​នៅ​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍​នៃ​ក្រសួង​ពាណិជ្ជកម្ម ចាប់ពី​ថ្ងៃ​ជូនដំណឹង​ដល់​ថ្ងៃ​ទី​២០ ខែកក្កដា​ឆ្នាំ​២០១៨​នេះ​តទៅ​៕

ព័ត៌មានផ្សេងទៀត