រូបភាព​ចាប់បាន​​ដោយ​ផ្កាយ​រណប​​បង្ហាញថា​​កូរ៉េខាងជើង​​កំពុង​រុះរើ​​ទីតាំង​​បាញ់​មី​ស៊ី​ល​

07-06-2018 10:03 am 556
រូបភាព​ធ្វើតេស្ដមីស៊ីល​​របស់​​កូរ៉េខាងជើង

​ក្រុម​អ្នកស្រាវជ្រាវ​អាមេរិក​ដែល​តាមដាន​ស្ថានការណ៍​កូរ៉េខាងជើង បាន​បញ្ជាក់ថា​រូបភាព​ថ្មី​ចាប់បាន​ដោយ​ផ្កាយរណប ឃើញ​កូរ៉េខាងជើង​បាននិងកំពុង​រុះរើ​ឧបករណ៍​ប្រើ​សម្រាប់​ធ្វើតេស្ដ​មី​ស៊ី​ល បន្ទាប់ពី​ប្រកាស​ផ្អាក​បាញ់​មី​ស៊ី​ល​និង​អាវុធ​នុយក្លេអ៊ែរ​កាលពី​ខែ​មេសា​។ ក្រុម​ស្រាវជ្រាវ​បានបង្ហាញ​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា ការ​វាយ​កម្ទេចចោល​ទីតាំង​បាញ់​មី​ស៊ី​ល​នៅ​ជិត​ទីក្រុង​Kusong បានចាប់ផ្ដើម​ក្នុង​សប្ដាហ៍​ទី​ពីរ​កាលពី​ខែឧសភា ហើយ​រុះរើ​ស្ទើរតែ​ចប់​ទាំងស្រុង​នៅ​ថ្ងៃទី​១៩​ឧសភា​។ ក្រុម​ស្រាវជ្រាវ​បន្ថែមថា ទីតាំង​នោះ​ប្រើ​សម្រាប់​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៧៕

ព័ត៌មានផ្សេងទៀត