អតីត​​បក្ស​ប្រឆាំង​​កៀរ​​គរ​ពល​រដ្ឋ​​ធ្វើ​​យុទ្ធ​នា​ការ​មិន​ទទួល​ស្គាល់​​ការ​បោះ​ឆ្នោត​​

06-06-2018 4:04 pm 1187

​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច​រៀបចំ​ជំរុញ និង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស ធ្វើ​យុទ្ធនា​ការមិនទទួលស្គាល់​ការបោះឆ្នោត និង​ពង្រឹង​សកម្មភាព​ការទូត​។ នេះ​បើតាម​សេចក្ដី​ព័ត៌មាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៨​។ 

​ការសម្រេច​បែបនេះ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មការ​ចំពោះ​កិច្ច នៃ​គណបក្ស​នេះ បាន​ជួបប្រជុំគ្នា​លើក​ទី​២ នៅ​ថ្ងៃទី​០៤-០៥ មិថុនា ឆ្នាំ​២០១៨ នៅ​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន​ឌី​ស៊ី សហរដ្ឋអាមេរិក ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​យុទ្ធនា​ការមិនទទួលស្គាល់​ការបោះឆ្នោត​នៅ​ថ្ងៃទិ​២៩ ខែកក្កដា ឆ្នាំ​២០១៨៕


 ពាក្យគន្លឹះ  គណបក្សសង្រ្គោះជាតិ

ព័ត៌មានផ្សេងទៀត