ក្រុមហ៊ុន Grab​និង​UNDP​រួម​គ្នា​ទប់ស្កាត់​ការកកស្ទះ​ចរាច​រណ៍​នៅ​រាជធានី​ភ្នំពេញ​

05-06-2018 4:31 pm 679
  ស្តាប់
ស្តាប់ជាសំឡេង

ដោយ​សង្កេតឃើញ​ថា នៅក្នុង​រាជធានី​ភ្នំពេញ មាន​ការកកស្ទះ​ចរាច​រណ៍​ជា​រៀងរាល់ថ្ងៃ ទើប​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP)​និង Grab​ដែលជា​ក្រុមហ៊ុន ផ្តល់ជូន​សេវាកម្ម​ធ្វើដំណើរ​ទៅ​តាម​តម្រូវការ និង​ការទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​មូលនិធិ​រួមគ្នា​លើ​គម្រោង​និរន្តរ៍ភាព​ចរាចរណ៍​ក្នុង​ទីក្រុង​សម្រាប់​គ្រប់​គ្នា​ឬ​មានន័យ​ថា​«​សម័យ​»​។​

បើ​តាម​លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​លើកឡើង​នៅក្នុង​ពិធី​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា​ថា​ក្រុមហ៊ុន​Grab នឹង​ជួយ​ឧត្ថម​ជា​ថវិកា​៥០​ម៉ឺន​ដុល្លារ ក្នុង​គម្រោង​រយៈពេល​៣​ឆ្នាំ ក្នុង​ការផ្ដល់​ព័ត៌មាន​ការកកស្ទះ​ចរាច​រណ៍ អោយ UNDP ។​លោក​បន្តថា ដើម្បី​តាមដាន​នូវ​ព័ត៌មាន​ទាំងនេះ រដ្ឋាភិបាល​បាន​បង្កើត​នូវ​ក្រុមការងារ​ពិសេស​មួយ ដើម្បី​សិក្សា​រក​វិធី​ដោះស្រាយ​ការកកស្ទះ​ចរាច​រណ៍​នៅ​ភ្នំពេញ ដោយ​ក្រុមការងារ​នេះ​គឺ​មាន​រូប​លោក​ជា​ប្រធាន និង​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ជា​អនុប្រធាន រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ​។​

​លោក​ស៊ុន ចាន់ថុល បន្ថែមថា ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ​នេះ ក្រុមការងារ​ពិសេស បាន​ជ្រើសរើស​ទីតាំង​ចំណុចប្រសព្វ​ចំនួន​៥ ដើម្បី​ពិនិត្យ​...

​សំឡេង​លោក​ស៊ុន ចាន់ថុល​៖

សូម​បញ្ជាក់​ដែរ​ថា​«​សម័យ​»​គឺជា​គម្រោង​ទី​១ ដែល​បង្កើតឡើង​ក្នុង​គោលបំណង​ធ្វើឲ្យ​ប្រសើរឡើងទាំង​គុណភាព និង​ការ​ចងក្រង​នៃ​ទិន្នន័យ​ចរាចរណ៍​ដែល​ចាំបាច់ សម្រាប់​ការបង្កើត​នូវ​គោលនយោបាយ និង​ការវិនិយោគ​នានា ក្នុង​ការដោះស្រាយ​បញ្ហា​ចរាចរណ៍​ក្នុង​ទីក្រុង​ប្រកបដោយ​ភាព​ឆ្លាត​វៃ និង​និរន្តរ៍ភាព​៕

ព័ត៌មានផ្សេងទៀត