គ​.​ជ​.​ប បំភ្លឺ​​ម្ចាស់​ឆ្នោត​​ឱ្យ​​យល់​​ពី​ការ​​គូស​​សន្លឹក​ឆ្នោត​​គាំ​ទ្រ​​គណបក្ស​នយោបាយ​​

01-06-2018 4:31 pm 4539

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានចេញ​សេចក្ដី​បំភ្លឺថា ការ​គូសសញ្ញា​គាំទ្រ​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត គឺ គ​.​ជ​.​ប ទទួលស្គាល់​តែ​ការ​គូស​ដោយ​សញ្ញា​ធិ​ច​តែប៉ុណ្ណោះ ក្រៅពី​សញ្ញា​គូសធិ​ចនេះ គ​.​ជ​.​ប មិន​ទទួលស្គាល់​ឡើយ ដោយ​ចាត់ទុក​សន្លឹកឆ្នោត​នោះ ជា​សន្លឹកឆ្នោត​មិនបានការ ។ នេះ​បើតាម​សេចក្ដីបំភ្លឺ​របស់ គ​.​ជ​.​ប ចុះ​ថ្ងៃទី​០១ ខែមិថុនា​។ ការចេញ​សេចក្ដីបំភ្លឺ​នេះ កុំឱ្យ​ពលរដ្ឋ​ម្ចាស់ឆ្នោត​មានការ​ស្រពិចស្រពិល ក្នុងការ​គូស​សន្លឹកឆ្នោត​គាំទ្រ​គណបក្សនយោបាយ ដែល​ខ្លួន​ពេញចិត្ត​៕

 ពាក្យគន្លឹះ  គជបគូសសន្លឹកឆ្នោត

ព័ត៌មានផ្សេងទៀត