ការអនុគ្រោះពន្ធប្រថាប់ត្រាតែមួយដងនឹងបញ្ចប់នៅចុងឆ្នាំ២០១៨

31-05-2018 4:34 pm 1639

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា ការអនុគ្រោះពន្ធលើការបង់ពន្ធប្រថាប់ត្រាតែមួយដង ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យច្រើនដងដែលបានចុះបញ្ជីរួច នឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ក្រោយលោកនាយករដ្ឋមន្ត្រីអនុញ្ញាតឯកភាពជាគោលការណ៍ ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុង «ពិធីផ្សព្វផ្សាយបន្តផ្តល់អនុគ្រោះបង់ពន្ធប្រថាប់ត្រាតែមួយដង ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យដែលបានចុះបញ្ជីរួច» កាលពីថ្ងៃទី៣០ ខែឧសភា នៅសាលារាជធានីភ្នំពេញ ។

អភិបាលរាជធានីភ្នំពេញរូបនេះលើកឡើងថា ការសម្រេចនេះ ធ្វើឡើងក្រោយពិនិត្យឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីជួយសម្រួលដល់ម្ចាស់កម្មសិទ្ធិអចលនទ្រព្យចុងក្រោយ ដែលពុំមានលទ្ធភាពបង់ពន្ធប្រថាប់ត្រាច្រើនដង គ្រប់ដំណាក់កាលនៃការផ្ទេរអចលនទ្រព្យ ៕ 

ព័ត៌មានផ្សេងទៀត