រដ្ឋមន្ដ្រីការបរទេស​​រុស្ស៊ី​​​ទៅដល់​​កូរ៉េខាងជើង​ហើយ​​សម្រាប់​ដំណើរ​​ទស្សនកិច្ច​

31-05-2018 2:37 pm 757
​រដ្ឋមន្ដ្រីការបរទេស​រុស្ស៊ី​លោក​Sergei Lavrov

​រដ្ឋមន្ដ្រីការបរទេស​រុស្ស៊ី​លោក​Sergei Lavrov បាន​ធ្វើដំណើរ​ទៅដល់​ប្រទេស​កូរ៉េខាងជើង​ហើយ​នៅ​ថ្ងៃទី​៣១​ឧសភា​។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ទៅ​កូរ៉េខាងជើង​ក្នុង​រយៈពេល​៩​ឆ្នាំ ដោយ​មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងជើង​ជាច្រើនរូប បាន​ទៅ​ទទួល​លោក​Lavrov​ដល់​អាកាសយានដ្ឋាន​។ ក្រោយ​ទៅដល់​កូរ៉េខាងជើង​លោក​Lavrov​នឹង​ជួប​ជាមួយ​រដ្ឋមន្ដ្រីការបរទេស​កូរ៉េខាងជើង​លោក Ri Yong Ho ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​នៅលើ​ឧបទ្វីប​កូរ៉េ​និង​បញ្ហា​ផ្សេងៗ​ទៀត​។ 

​ក្រុមអ្នកតាមដាន​ស្ថានការណ៍​នយោបាយ​បាន​បញ្ជាក់ថា លោក​ទំនង​នឹង​ជួប​មេដឹកនាំ​កូរ៉េខាងជើង​លោក​Kim Jong Un​ផងដែរ ដោយ​លោក​រដ្ឋមន្ដ្រីការបរទេស​រុស្ស៊ី​អាច​ពិភាក្សា​ពី​កិច្ច​ជំនួប​រវាង​លោក​Kim​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​Vladimir Putin​។ ក្រុមអ្នកតាមដាន​ស្ថានការណ៍​បញ្ជាក់​ផងដែ​រថា កូរ៉េខាងជើង​កំពុង​រឹតចំណង​មិត្ដ​ភាពជា​មួយ​រុស្ស៊ី​និងចិន​ឡើងវិញ បង្កើត​បរិយាកាស​ល្អប្រសើរ​មុន​កិច្ច​ជំនួប​គ្រោងទុក​រវាង​លោក​Kim Jong Un ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​Donald Trump​នៅ​ថ្ងៃទី​១២​មិថុនា​ក្នុងប្រទេស​សិង្ហ​បុរី​៕

ព័ត៌មានផ្សេងទៀត