ស្ត្រី​ដែល​ចាក់សំរាម​ឲ្យ​ហូរ​តាម​ទឹកភ្លៀង​ត្រូវបាន​នាំ​ខ្លួន​មក​អប់រំ​ណែនាំ​

30-05-2018 11:37 am 2671

​មហាជន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​ផ្ទុះ​ការរិះគន់​យ៉ាង​ខ្លាំង ចំពោះ​ស្ត្រី​ម្នាក់ ដែល​បាន​ពង្រាយ​សំរាម ឲ្យចូល​ទៅ​តាមទឹក ខណៈ​ពេល​មេឃ​កំពុង​ភ្លៀង​។ សកម្មភាព​ស្ត្រី ដែល​ចាក់សំរាម​បង្ហូរ​លើ​ផ្លូវ​តាម​ទឹកភ្លៀង ត្រូវបាន​គេ​ថត​បង្ហោះ លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​ឧសភា​នេះ​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ មន្ត្រី​មន្ទីរ​បរិស្ថាន និង​រដ្ឋបាល​ក្រុង​ព្រះសីហនុ នាំខ្លួន​ស្ត្រី​រូបនោះ យក​មក​អប់រំ​ណែនាំ នៅ​សាលាក្រុង នា​វេលា​ម៉ោង ៩:០០​នាទី​យប់ ថ្ងៃ​ដដែល​នេះ ដោយ​ស្ត្រី​រូបនោះ បាន​ទទួលស្គាល់​កំហុស ហើយ​សុំ​ទោស​ជា​សាធារណៈ និង​ចុះកិច្ចសន្យា​ឈប់​ប្រព្រឹត្ត​នូវ​ទង្វើ​បែប​នេះ​ទៀត​។​

​សូមបញ្ជាក់​ថា ស្ត្រី​ម្នាក់​ដែល​ធ្វើ​សកម្មភាព ចាក់សំរាម​លើ​ផ្លូវ​សាធារណៈ ឲ្យ​ហូរ​ទៅតាម​ទឹកភ្លៀង​នោះ មានឈ្មោះ ដា រ៉ែ​ន អាយុ ២៩​ឆ្នាំ រស់នៅក្នុង សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  សំរាម

ព័ត៌មានផ្សេងទៀត