លោក​អ៊ូ ច័ន្ទ​រ័ត្ន ​ដាក់​លិខិត​​សុំ​ចូលជួប​​សួរ​សុខ​ទុក្ខ លោក​អ៊ុំ សំអាន និង លោកមា​ជ សុវណ្ណារ៉ា​

29-05-2018 9:52 am 1247

​អតតី​ក្រុមតំណាងរាស្ត្រ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក​អ៊ូ ច័ន្ទ​រ័ត្ន បាន​សរសេរ​លិខិត​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៃ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ចូលជួប​សួរ​សុខ​ទុក លោក អ៊ុំ សំអាន និង លោកមា​ជ សុវណ្ណារ៉ា រួមជាមួយ​អ្នកទោស​មនសិកា​សរុប​១៥​រូប នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​លិខិត​ស្នើសុំ​ជួប​សួរសុខទុក្ខ​នេះ បាន​ចូលដល់​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួងមហាផ្ទៃ​ហើយ កាលពី​រសៀល​ថ្ងៃទី​២៨ ឧសភា​។ ប៉ុន្តែ នៅ​មិនទាន់មាន​ការឆ្លើយតប​បែបណា​នៅឡើយ​ទេ​។​
​សមាភាព​ស្នើសុំ​ចូលជួប​មាន​លោក​អ៊ូ ច័ន្ទ​រ័ត្ន លោក​ប៉ុល ហំ​ម លោក​កង គឹម​ហាក់ លោក​ជីវ កត្តា និង​លោក​សៀវ សុ​ត​៕
 

 ពាក្យគន្លឹះ  លោកអ៊ូ ច័ន្ទរ័ត្ន

ព័ត៌មានផ្សេងទៀត