ក្រសួងវប្បធម៌សម្រេចលើកលែងការពិន័យតារា កញ្ញា ដេនី ក្វាន់

28-05-2018 4:16 pm 697

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសលើកលែងការពិន័យ និងទទួលពិនិត្យផ្តល់ទិដ្ឋាការ ជូនចំពោះសាច់រឿងដែលមានតារា កញ្ញា ដេនី ក្វាន់ចូលរួមសម្តែង ។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី២៥ ខែឧសភា ។

ការសម្រេចជាឯកច្ឆន្ទលើកលែងការដាក់ពិន័យ និងផ្តល់សិទ្ធិជូនចំពោះតារាសម្តែង កញ្ញា ដេនី ក្វាន់ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រមសីលធម៌អ្នកសិល្បៈ កាលពីថ្ងៃទី១១ ខែឧសភា ។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា កញ្ញា ដេនី ក្វាន់ ត្រូវបានអនុញ្ញាត ឱ្យធ្វើសកម្មភាពពាក់ព័ន្ធនឹងវិស័យសិល្បៈគ្រប់រូបភាព ។ បណ្តាស្ថានីយ៍ទូរទស្សន៍ ផលិតករ និងអាជីវករ ដែលមានផលរបរពាក់ព័ន្ធនឹងវិស័យសិល្បៈវប្បធម៌ទាំងអស់ជ្រាបថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងទទួលពិនិត្យ ព្រមទាំងផ្តល់ទិដ្ឋាការ ជូនដល់សាច់រឿងដែលមានតួអង្គ កញ្ញា ដេនី ក្វាន់ សម្តែងជាប្រក្រតីឡើងវិញ ៕

ព័ត៌មានផ្សេងទៀត