ជប៉ុនផ្តល់ជំនួយជាង៧០ម៉ឺនដុល្លារសម្រាប់អនុវត្តគម្រោងដាំស្មៅផ្អែមដល់ស៊ីម៉ាក់

28-05-2018 2:57 pm 1117

រដ្ឋាភិបាលជប៉ុន បានផ្តល់ឃ្លាំងទំហំ ២៥ម៉ែត្រ x ២៥ម៉ែត្រ ចំនួន១, ត្រាក់ទ័រចំនួន៤គ្រឿង, សម្ភារៈបំពាក់មួយចំនួនផ្សេងទៀត គិតជាថវិកាចំនួនជាង៧០ម៉ឺនដុល្លារអាមេរិក ដល់មណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់ នៅថ្ងៃទី២៨ ខែឧសភា សម្រាប់អនុវត្តលើគម្រោងដាំដំណាំស្មៅផ្អែម Sorghum ដើម្បីផលិតចំណីសត្វពាហនៈ ពិសេសជំរុញការចិញ្ចឹមគោសាច់ និងគោទឹកដោះនៅកម្ពុជា ។ នេះបើតាមលោក ហេង រតនា ប្រធានអង្គការស៊ីម៉ាក់ នៅថ្ងៃដដែល ។

ជំនួយនេះត្រូវបានផ្តល់តាមរយៈ អង្គការ JICA និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរយៈពេល២ឆ្នាំ ពីឆ្នាំ២០១៨ - ២០១៩ ក្នុងការដាំដុះ ការផលិតចំណីសត្វ និងផ្សព្វផ្សាយទីផ្សារដំណាំ ស្មៅផ្អែម Sorghum ៕ (ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត