យ៉ាងហោចណាស់ពលរដ្ឋ៧៥នាក់ជួបករណីពុលទៀតហើយនៅខេត្តក្រចេះ

26-05-2018 9:53 am 1649
ពលរដ្ឋ ដែលមានអការៈពុល ក្អួតចង្អោរ សម្រាកព្យាបាលនៅល្ងាចថ្ងៃទី២៥ ខែឧសភា ។

គិតមកត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៥ព្រឹក យ៉ាងហោចណាស់ពលរដ្ឋសរុប ៧៥នាក់ ក្នុងនោះស្រី៣៩នាក់ និងកុមារ៥៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត និងនៅមណ្ឌលសុខភាពខេត្តក្រចេះ ។ នេះបើតាមរបាយការណ៍បឋម របស់ក្រសួងសុខាភិបាលខេត្តក្រចេះ នៅថ្ងៃទី២៦ ខែឧសភា ។

របាយការណ៍នេះបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៦:៣០នាទី មានប្រជាជនឈឺជាច្រើន ដែលមានអការៈដូចៗគ្នា គឺ ឈឺពោះ ក្អួតចង្អោ អស់កម្លាំង ចំពោះកុមារមានរាកបន្ថែម ដែលកើតឡើងនៅភូមិត្រពាំងទ្រាំង ឃុំចង្រ្កង ស្រុកចិត្របុរី ខេត្តក្រចេះ ។

តាមការអង្កេតស្រាវជ្រាវ អ្នកជំងឺទាំងអស់បានហូបនំប៉័ងនៅក្នុងពិធីប្រជុំផ្សព្វផ្សាយពិគ្រោះយោបល់ ស្តីពីការជំរុញទីផ្សារខ្នាតតូចផលិតផលដំឡូងមី ៕ (ដោយ៖ គង់ ឧត្តម)

 ពាក្យគន្លឹះ  ករណីពុលខេត្តក្រចេះ

ព័ត៌មានផ្សេងទៀត