មន្ត្រី​​អតីត​​បក្ស​ប្រឆាំង​​ស្នើ​​រដ្ឋាភិបាល​​បង្កើត​​​គណ​:​​កម្ម​​ការ​ស្រាវជ្រាវ​​ករណី​​ពល​រដ្ឋ​​ស្លាប់​នៅ​​ក្រ​ចេះ​​

24-05-2018 11:37 am 1542
  ស្តាប់
ស្តាប់ជាសំឡេង

​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយរូប ចង់ឱ្យ​អាជ្ញាធរ​កម្ពុជា​បង្កើត​គ​ណ​:​កម្ម​ការ​ពិសេស ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ ពី​ករណី​ប្រជាពលរដ្ឋ​ពល​ស្លាប់ និង ឈឺ​ជាច្រើន​រយ​នាក់​នៅក្នុង ខេត្ត​ក្រចេះ បន្ទាប់ពី​ក្រសួង​ពាក់ព័ន្ធ​បញ្ជាក់​មូលហេតុ ករណី​ឈឺ និង​ស្លាប់​នេះ​ខុសៗ​គ្នា​។ (​សេង បារាំង​) 

​បន្ទាប់ពី​ក្រសួង​ពាក់ព័ន្ធ គឺ​ក្រសួងសុខាភិបាល ក្រសួង​ឧស្សាហកម្ម ក្រសួង​រ៉ែ​និង​ថាមពល មាន​ការអះអាង​ខុសគ្នា ពី​ករណី​ប្រជាពលរដ្ឋ​ស្លាប់ និង​ឈឺ​នៅក្នុង​ខេត្តក្រចេះ នាពេល​ថ្មីៗ​កន្លងទៅនេះ លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ តំណារាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​ចង់ឱ្យ​រដ្ឋាភិបាលកម្ពុ​ជា បង្កើត​គណ​:​កម្ម​ការ​ពិសេស ដើម្បី​ស្រាវជ្រាវ​លើ​បញ្ហា​នេះ ឱ្យ​បានច្បាស់លាស់​ចៀសវាង​ការឆ្លើយ​ដាក់គ្នា​។ លោក​យ៉ែម បុញ្ញ​ឬ​ទ្ធិ បន្តថា ល្មម​ឈប់​ចំណាយពេល​ថ្លែងការណ៍​យក​រួចខ្លួន ងាក​មក​បង្កើត​គណ​:​កម្ម​ការ​ពិសេស​ស្រាវជ្រាវ ហើយ​អ្នកមាន​កំហុស​ត្រូវ​លាលែង​ពី​តំណែង​។​

​គួរ​ជម្រាបជូន​ថា ក្រោយពី​ពលរដ្ឋ​ស្លាប់ និង​ឈឺ​ជាច្រើន​រយ​នាក់​នៅ​ខេត្ត​ក្រចេះ ក្រសួងសុខាភិបាល​អះអាង​ថា ករណី​ពុល​នេះ បណ្ដាលមកពី​ការហូប​ស្រា ដែលមាន​ជាតិ មេ​តា​ណុល​ខ្ពស់ និង​ការបរិភោគ​ទឹក​ដែលមាន​ជាតិ​ថ្នាំពុល​កសិកម្ម​។ ក្រោយមក​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ចេញមក​អះអាងថា តាម​លទ្ធផល​ស្រាវជ្រាវ​របស់ខ្លួន​ការពុល​នេះ គឺ​ដោយសារ​ក្នុង​ទឹក​មាន​សារធាតុ​គីមី​ស្សានី​ដ (Cyanide) ដែល​គេ​ប្រើ​សម្រាប់​បន្សុទ្ធ ឬ​លាង​សម្អាត​មាស​។ តែ​ក្រោយមកទៀត​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ចេញមក​អះអាងថា ការពុល​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ក្រចះ គឺ​បណ្ដាលមកពី​ពុល​ស្រាស និង​ទឹក​ដែលមាន​ថ្នាំពុល​កសិកម្ម​ទៅវិញ​។​

​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ពុល​ទឹក នៅ​ឃុំ​កន្តួ​ត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ កាលពីដើម ខែ​ឧសភា ឆ្នាំ​២០១៨ ដែល​បណ្តាលឲ្យ​មានប្រជាជន​រងគ្រោះ​ជា​ង​២០០​នាក់  ដែល​ក្នុងនោះ​មាន​ឈានដល់​ស្លាប់​ជាង​១០​នាក់ និង​ឈឺ​ជាច្រើន​នាក់ មិនទាន់​ដឹង​ពី​មូលហេតុ​ជា​ផ្លូវការ ដែល​អាច​យកជាការបាន​នៅឡើយ​ទេ ក្រៅតែពី​ការអះអាង​របស់​ក្រសួង​ខាងលើនេះ​៕

ព័ត៌មានផ្សេងទៀត