រុស្ស៊ី​​ធ្វើតេស្ដបាញ់​​មី​ស៊ី​ល​​បួន​គ្រាប់​​ចេញពី​​នាវាមុជទឹក​​ដោយ​ជោគជ័យ

23-05-2018 4:30 pm 459
រូបភាពបាញ់មីស៊ីល​ចេញពីនាវាមុជទឹក

​រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​បួន​គ្រាប់​ដោយ​ជោគជ័យ​ចេញពី​នាវាមុជទឹក​Yuri Dolgoruky​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ថ្ងៃ​អង្គារ​។ មី​ស៊ី​ល​ផ្លោង​ប្រភេទ​Bulava​បួន​គ្រាប់ បាន​ហោះ​ចេញពី​នាវាមុជទឹក​ក្នុង​សមុទ្រ ឆ្ពោះទៅកាន់​គោលដៅ​នៅ​ភាគ​ខាងកើត​ប្រទេស​រុស្ស៊ី​ដោយ​ជោគជ័យ​។ ការ​ធ្វើតេស្ដ​នេះ​បញ្ជាក់​ពី​ការត្រៀមខ្លួន​រួចជាស្រេច សម្រាប់​ការប្រើ​នាវាមុជទឹក​បាញ់​មី​ស៊ី​ល​ក្នុង​កាលៈទេសៈ​ដែល​ចាំបាច់​។ សូមបញ្ជាក់ថា នាវា​មុជទឹក​Yuri Dolgoruky​មាន​ទម្ងន់​២៤,០០០​តោន ប្រវែង​១៦០​ម៉ែត្រ​និង​ទទឹង​១៣​ម៉ែត្រ បំពាក់​ដោយ​មី​ស៊ី​ល​ឆ្លង​ទ្វីប​Bulava និង​អាច​បំពាក់​មី​ស៊ី​ល​Cruise​ផងដែរ​៕

ព័ត៌មានផ្សេងទៀត