Metfone​ប្រែ​មុខមាត់​ថ្មី​ជា​មួយ​នឹង​ការដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​4.5G

21-05-2018 4:24 pm 1927

​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត Metfone ប្រកាស​ផ្លាស់ប្តូរ​ស្លាក​សញ្ញា​ថ្មី ពី​ពណ៌​ក្រហម​ក្រ​ម៉ៅ ទៅ​ពណ៌​ក្រហម នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ។​

​អគ្គនាយករង​ក្រុមហ៊ុន លោក ញ៉ុង ឌី​ន​ថន បានឱ្យដឹងថា ការសម្រេច​ផ្លាស់ប្តូរ​នេះ ដោយសារ​ក្រុមហ៊ុន​មើលឃើញ​ថា​ពណ៌​ក្រហម​នឹង​មាន​ភាព​ទាក់ទាញ​ខ្ពស់ ។ ក្រុមហ៊ុន​រំពឹងថា ស្លាក​សញ្ញា​ថ្មី​នេះ នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​អតិថិជន​កាន់តែខ្លាំង ។ យ៉ាងណាក៏ដោយ លោក​បញ្ជាក់ថា ការផ្លាស់ប្តូរ​នេះ គឺមាន​តែ​នៅក្នុង​កម្ពុជា​ប៉ុណ្ណោះ ។​

​ជាងនេះទៅទៀត ក្រុមហ៊ុន Metfone ក៏​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ប្រព័ន្ធ 4.5G ជា​ផ្លូវការ ។ ប្រព័ន្ធ​ថ្មី​នេះ នឹង​ធ្វើឱ្យ​អតិថិជន​រីករាយ​ជា​មួយ​ល្បឿន​អ៊ីនធឺណិត លឿន​ជាង​មុន​១០​ដង បើ​ធៀប​នឹង​បណ្តាញ 4G ៕

 ពាក្យគន្លឹះ  ប្រព័ន្ធទូរស័ព្ទMetfone

ព័ត៌មានផ្សេងទៀត