ប ស ស ណែនាំ​ពី​របៀប​ថ្មី នៃ​ការប្រើ​សេវា​ថែទាំ​សុខភាព​

18-05-2018 11:33 am 2020

​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប ស ស ) បាន​ណែនាំ​ដល់​ម្ចាស់​គ្រីះស្ថាន សហគ្រាស និង​កម្មករ និយោជិត អំពី​របៀប​ថ្មី​នៃ​ការប្រើប្រាស់​សេវា​ថែទាំ​សុខភាព​។  

​យោងតាម​សេចក្តីជូនដំណឹង​របស់ ប ស ស ដែល​ចុះ​ថ្ងៃទី​១៧​ខែឧសភា​នេះ បាន​បញ្ជាក់ថា ករណី​កម្មករ និយោជិត​មាន​អាការៈ ខ្សោយ វិលមុខ ទន់ដៃទន់ជើង ញ័រ​ទ្រូង ពិបាក​ដកដង្ហើម និង​ថប់​អារម្មណ៍​ដែល​បណ្តាលមកពី​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ឬ​ខ្វះ​ជាតិ​អ៊ីយ៉ុង​ក្នុង​ឈាម គឺជា​ករណី​បញ្ហា​សុខភាព​បុគ្គល ដូច្នេះ​ករណីនេះ កម្មករ​និយោជិក​ទាំងអស់ ត្រូវ​ទទួល​ការព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ​ក្រោម​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​វិញ​។​

​ក្នុង​សេចក្តីជូនដំណឹង​ដ​ដែរ បាន​បញ្ជាក់ទៀតថា ចំពោះ​កម្មករនិយោជិត​សន្លប់​ច្រើន​នាក់​នៅក្នុង​គ្រឺះស្ថានសហគ្រាស ដែល​បណ្តាលមកពី​បរិយាកាស​ខាងក្នុង ឬ​ខាងក្រៅ បេឡា​ជាតិ​ចាត់ទុកថា នេះ​ជា​គ្រោះថ្នាក់​ការងារ និង​ត្រូវ​ទទួលបាន​ការព្យាបាល​និង​ថែទាំ​វេជ្ជសាស្ត្រ ក្រោម​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​។ ដូច្នេះ​រាល់​ម្ចាស់ សហគ្រាស និង​គ្រឹះស្ថាន និង​កម្មករ​ន​យោ​ជិត មេត្ត​ជ្រាប និង​អនុវត្តន៍​ចាប់ពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៨ នេះ​តទៅ​៕


 ពាក្យគន្លឹះ  ប ស សសេវាថែទាំសុខភាព

ព័ត៌មានផ្សេងទៀត