ប្រធាន​ស៊ីម៉ាក់​លើកឡើង​ពី​ប្រភេទ​កេរ​មរតក​សំណល់​ជាតិ​ផ្ទុះ​នៅ​កម្ពុជា​

17-05-2018 3:10 pm 2128
គ្រឿងចក្រ ជាន់មីនតោន ផ្ទុះកាលពីថ្ងៃទី១៦ ខែឧសភា នៅខេត្តព្រះវិហារ បណ្តាលឱ្យអ្នកបើកបរស្លាប់ម្នាក់ ។ រូបថតពី ស៊ីម៉ាក់ ។

​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា បញ្ជាក់ថា កម្ពុជា​មាន​បញ្ហា​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ៤​ប្រភេទ ក្នុងនោះ​រួមមាន ៖ ១.​គ្រាប់មីន មាន​គ្រាប់មីន​ប្រឆាំង​មនុស្ស​និង​គ្រាប់​មីនតោន ។ ២.​គ្រាប់បែក​ចង្កោម ដែល​កម្ពុជា​ទទួល​រង​គ្រោះ​ប្រមាណ​ជាង​២៨​លាន​កូន​គ្រាប់បែក​ចង្កោម ។ ៣.​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ ទាំង​គ្រាប់កាំភ្លើង​ធំ គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ និង​យុទ្ធភ័ណ្ឌ​នានា ។ និង​ទី​៤. គ្រាប់បែក ជា​អាវុធ​គីមី ។ 

​លោក​បាន​លើកឡើង​បែប​នេះ ស្របពេល​ដែល​មាន​ករណី​ផ្ទុះ​គ្រាប់​មីនតោន នៅ​ខេត្ត​ព្រះវិហារ​បណ្តាលឱ្យ​អ្នកបើកបរ​ស្លាប់ កាលពី​ថ្ងៃ​ទី​១៦ និង​ស្លាប់​ម្នាក់​ទៀត ដោយសារ​យក​គ្រាប់​មក​ច្នៃ ក្នុង​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៥ និង​ខណៈ​កម្ពុជា​បាន​កំពុង​រៀបចំ​ផ្សព្វផ្សាយ កម្ពុជា​គ្មាន​គ្រាប់មីន ២០២៥ នៅ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ៕  

ព័ត៌មានផ្សេងទៀត