គ​បម​ស្នើ​រដ្ឋាភិបាល​ដោះលែង​លោក​កឹម​សុខា​ឱ្យ​នៅ​ក្រៅ​ឃុំ​ក្រោម​ហេតុផល​មនុស្សធម៌​

12-05-2018 11:23 am 23379
លោក កឹម សុខា អតីតមេបក្សប្រឆាំង ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក​​ ក្នុង​រាជធានី​ភ្នំពេញ​ ។

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​គ​បម​) ស្នើសុំ​យ៉ាងទទូច ដល់​រាជរដ្ឋាភិបាល​កម្ពុជា អនុញ្ញាតឱ្យ​លោក កឹម សុខា អាច​ស្ថិត​នៅក្រៅ​ឃុំ ឬ​ត្រឹម​ការ​ឃុំឃាំង​ក្នុង​គេហដ្ឋាន ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្សនៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រប់ ៦៥ យាង​ចូល ៦៦ ព្រះវស្សា ។ នេះ​បើ​តាម​សេចក្តីអំពាវនាវ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចុះ​ថ្ងៃទី​១១ ខែ​ឧសភា ។​

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បញ្ជាក់ថា សំណើ​នេះ ធ្វើឡើង​ក្នុង​មូលហេតុ​មនុស្សធម៌ និង​ដើម្បី​បង្ក​បរិយាកាស​នយោបាយ​មុន​ការបោះឆ្នោត​ឱ្យបាន​ប្រសើរ​ឡើង ។ លើសពីនេះទៅទៀត គណបក្ស​ថ្មីថ្មោង​នេះ ក៏​បាន​ស្នើ​រាជរដ្ឋាភិបាល​កម្ពុជា ពិចារណា​លើ​ការលើកលែងទោស ឬ​ដោះលែង​ឱ្យ​នៅក្រៅ​ឃុំ ដល់​អ្នកទោស​មនសិកា​រ និង​សកម្មជន​ដីធ្លី​មួយ​ចំនួន​ផ្សេងទៀត ៕ (​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត