រដ្ឋមន្ត្រីការបរទេស​កម្ពុជា​នឹង​បំពេញ​ទស្សនកិច្ច​២​ថ្ងៃ​នៅ​ប្រទេស​ឡាវ​

12-05-2018 11:04 am 1257

​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ ទៅ​បំពេញ​ទស្សនកិច្ច​ការងារ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៥-១៦ ឧសភា ខាងមុខនេះ​។ 

​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស កាលពី​ថ្ងៃ​ទី​១១ ឧសភា បានឲ្យដឹងថា គោលបំណង នៃ​ដំណើរ​ទស្សន​ក​ចិ្ច​នេះ ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេរ​ភាគី​រវាង​ប្រទេស​ទាំង​២ ព្រមទាំង​សហការ​បន្ថែមទៀត នៅក្នុង​ក្របខណ្ឌ នៃ​វេទិកា​តំបន់ និង​អន្តរជាតិ​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  លោកប្រាក់សុខុនឡាវ

ព័ត៌មានផ្សេងទៀត