ភ្លៀង​បន្ត​ធ្លាក់​១​សប្តាហ៍​ទៀតដែល​ធ្វើឲ្យ​រាជធានី​-​ខេត្ត​មួយចំនួន​ប្រឈម​ជំនន់​ទឹកភ្លៀង​

11-05-2018 2:38 pm 1782

​ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ ពី​តិច​ទៅ​ច្រើន ចាប់ពី​ថ្ងៃទី​១២​ដល់ ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨ ដែល​អាច​បង្កឲ្យមាន​ជំនន់​ទឹកភ្លៀង នៅតាម​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន​។ ការបន្ត​ធ្លាក់ភ្លៀង​មួយ​សប្តាហ៍​ពេញ​នេះ ដោយសារ​ខ្យល់មូសុង​និរតី និង​ជ្រលង​សម្ពាធ​ទាប បាន​នឹង​កំពុង គ្របដណ្ដោប់ លើ​ប្រទេស​កម្ពុជា​នៅឡើយ​។​

​យោងតាម​ការព្យាករណ៍​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃទី​១១​ខែឧសភា​នេះ បាន​ដាសតឿន​ពលរដ្ឋ ឲ្យមាន​ការប្រុងប្រយ័ត្ន បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ តំបន់​ទំនាប​កណ្តាល​៕

 ពាក្យគន្លឹះ  ភ្លៀងជំនន់ទឹកភ្លៀង

ព័ត៌មានផ្សេងទៀត