សាលាក្រុង​កោះប្រជុំ​មន្ត្រី​ពន្លត់អគ្គីភ័យ​ជាបន្ទាន់ បន្ទាប់ពី​មាន​ការរិះគន់​

11-05-2018 11:19 am 2868

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​កោះប្រជុំ​បន្ទាន់ ចំពោះ​មន្ត្រី​ផ្នែក​ពន្លត់អគ្គីភ័យ ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់ពី​មាន​ការរិះគន់​ចំៗ ពី​សំណាក់​ប្រជាពលរដ្ឋ​ថា គ្មាន​ភាព​ទទួលខុសត្រូវ​។​

​ការកោះប្រជុំ​នេះ​គឺ​កើតឡើង​ក្រោយ​មាន​ការរិះគន់ ពី​សំណាក់​ប្រជាពលរដ្ឋ ជុំវិញ​ប្រតិបត្តិការ​ពន្លត់អគ្គីភ័យ  នៅ​ខណ្ឌទួលគោក ដែល​ឆាបឆេះ​ឃ្លាំង​លក់​រថយន្ត នៅ​ទាបភ្លឺ​ថ្ងៃទី​១០ ខែ​ឧសភា ម្សិលមិញ​នេះ ដោយ​អង្គភាព​ពន្លត់អគ្គីភ័យ​ពីរបាន ឈ្លោះប្រកែក​គ្នា ទើប​ធ្វើអោយ​មានការ​យឺត​យាវ ក្នុងការ​ជួយសង្គ្រោះ​។ ក្នុងនោះ​បានធ្វើអោយ​ប្រជាពលរដ្ឋ​ខឹងសម្បារ​ក្រុម​ពន្លត់អគ្គីភ័យ ដែល​ទៅដល់​កន្លែងកើតហេតុ​ហើយ តែ​ស្ទាក់ស្ទើរ​ក្នុង​ការជួយ​អន្តរាគមន៍​សង្គ្រោះ រហូតដល់​ប្រជាពលរដ្ឋ​គំរាម​ប្រើ​អំពើហឹង្សា​លើ សមត្ថកិច្ច​ពន្លត់ អគ្គីភ័យ ទៀតផង​…​។​

ព័ត៌មានផ្សេងទៀត